ព្រះសីហនុ៖ គណៈកម្មការចម្រុះរបស់រដ្ឋបាលខេត្តក្រុងព្រះសីហនុ មន្ទីរអង្គភាពពាក់ព័ន្ធបានពន្យល់ណែនាំដល់ម្ចាស់ទីតាំងឲ្យរុះរើកញ្ចុះ និងការសាងសង់ផ្សេងៗទៀតវិញដោយខ្លួនឯង។


ប្រតិបត្តិការនេះ ធ្វើឡើងនៅទីតាំងការសាងសង់កញ្ចុះនៅលើឆ្នេរអូរឈើទាលស្ថិតក្នុងសង្កាត់លេខ ៤ក្រុងព្រះសី ហនុដឹកនាំដោយលោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុនាព្រឹកថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២២។

លោក ប៊ូ វឌ្ឍនា បានលើកឡើងថា ចំពោះការសាងសង់ទាំងនេះគឺគ្មានច្បាប់ដែលធ្វើឲ្យប៉ះពាល់ចំណីឆ្នេរសាធារណៈ ដែលអាជ្ញាធរខេត្ត អាជ្ញាធរក្រុងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធបាននិងកំពុងយកចិត្តទុកដាក់រៀបចំឆ្នេរទាំងអស់នៅក្នុងក្រុងនៃខេត្តព្រះសីហនុឲ្យបានស្អាត មានសោភណភាពសម្រាប់ឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តមិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមហ៊ុនណាយកឆ្នេរសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិឬសាងសង់អ្វីនោះឡើយ។


លោកបន្ថែមថា ក្រោយមានការពន្យល់ណែនាំនិងឲ្យរុះរើ វិញម្ចាស់ក្រុមហ៊ុនចិនដែលបាននិងកំពុងសាងសង់បានចូលរួមសហការជាមួយអាជ្ញាធរក្នុងការរុះរើដោយខ្លួនឯងវិញដោយកន្លងមកពួកគាត់យល់ឃើញថាឆ្នេរនេះពួកគាត់អាចយកប្រើប្រាស់ជាលក្ខណៈឯកជនតាមតម្រូវការបាន៕

អត្ថបទ៖ កំពង់ធំ

Share.