ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនាំទៅខ្លួនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយពីឆក់ទូរស័ព្ទតាមផ្លូវហើយត្រូវប្រជាពលរដ្ឋដេញ ស្ទាក់ចាប់បាន។ហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១២:០០នាទីនៅចំណុចផ្លូវជាតិលេខ៤ មុខរោងចក្របូវឃេីរ  ស្ថិតនៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឈិន  សុធាន  ហៅឈុន  ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន  ស្រុកអង្គស្នួល  ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះឈ្មោះ ដុក  ស្រីធី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ បូវឃេីរ ស្នាក់នៅបន្ទប់ជួលភូមិអង្គស្នួលទី១ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើតាមសមត្ថកិច្ច នៅមុនពេលកេីតហេតុជនរងគ្រោះបានចេញពីធ្វេីការនៅ រោងចក្រ បូវឃេីវេលាម៉ោង ១១ និង០០នាទី រួចជិះម៉ូតូរបស់ខ្លួនម៉ាក Zoomer X ទៅហូបបាយនៅបន្ទប់ជួលស្ថិតនៅភូមិអង្គស្នួលទី១  ឃុំពេីក  ស្រុកអង្គស្នួល  ខេត្តកណ្ដាល។ ពេលទៅដល់ហូបបាយរួចហេីយក៏បានត្រលប់ទៅធ្វេីការវិញនៅរោងចក្រ ពេលជិះទៅដល់ចំណុចមុខរោងចក្របូវឃេី ស្រាប់តែមានជនសង្ស័យ ម្នាក់បានជិះម៉ូតូម៉ាកម៉ាក ហុងដាប៊ីត (Honda Beat) ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IZ-9049 មកតាមពីខាងក្រោយ  ហេីយបានលូកដៃ ឆក់យកទូរសព្ទរបស់ជនរងគ្រោះ  ដែលទុកនៅក្នុងហោប៉ៅខោខាងឆ្វេងបាត់ទៅ  ពេលនោះជនរងគ្រោះបានស្រែកឲ្យគេជួយ ថាចោរ  ចោរឆក់ទូរសព្ទ  ហេីយមានប្រជាពលរដ្ឋនៅក្បែរនោះបានស្ទាក់ចាប់ និងតេហៅសមត្ថកិច្ចប៉ុស្តិ៍បែកចាន ចុះមកអន្តរាគមន៍ ហេីយបានសហការណ៍ជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកអង្គស្នួល នាំខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាល ដេីម្បីបន្តធ្វេីតាមនីតិវិធី។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានទូរសព្ទដៃ ០១គ្រឿង ម៉ាក Oppo A57 ពណ៌ទឹកសណ្ដែក (ជារបស់ ជនរងគ្រោះ)និងម៉ូតូ ០១គ្រឿង ម៉ាក ហុងដាប៊ីត (Honda Beat) ពណ៌ស ផលិតឆ្នាំ២០២១ លេខតួ ៩០៦៣៧២៦ លេខម៉ាស៊ីន៩០១៨៨១២ ពាក់ផ្លាកលេខ ភ្នំពេញ 1IZ-9049៕

អត្ថបទ៖តាខ្មៅ

Share.

Leave A Reply