ក្រុម​បាល់ទះ​វិសាខា និង​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ សុទ្ធ​តែ​រក​បាន​ជ័យជម្នះ​ដូចគ្នា ក្នុង​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​បាល់ទះ​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ដែល​ធ្វើ​ឱ្យ​ក្រុម​ទាំង​២​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ល្ងាច​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​តុលា ឆ្នាំ​២០២២ ខាង​មុខ​នេះ។

សូម​បញ្ជាក់​ថា​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ មាន​ក្រុម​ចំនួន​១១​ចូលរួម ដោយ​ក្នុង​នោះ​ក្រុម​ចំនួន​៥ក្រុម (បាន​ពី​ការ​អញ្ជើញ) និង​៦ក្រុម​​ដែល​ឡើង​មក​ពី​ពានរង្វាន់​សម្តេច​ក្រឡាហោម កន្លង​ទៅ។ ក្រុម​ដែល​ចូលរួម​ទាំង​១១​នេះ​ត្រូវ​បែងចែក​ជា​៤​ពូល ប្រកួត​វិលជុំ​១ជើង​សន្សំ​ពិន្ទុ ហើយ​ក្រុម​លេខ១​និង​លេខ២​តាម​ពូល​នីមួយៗមាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​​​បន្ត។ វគ្គ​បន្ត​នេះ​សល់​ក្រុម​ចំនួន​៨ បែងចែក​ជា​២​ពូល​ទៀត ដើម្បី​ស្វែង​រក​អ្នក​ខ្លាំង​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​វគ្គ​និង​​បន្ត​ផ្ដាច់ព្រ័ត្រ។

ការ​ប្រកួត​ពានរង្វាន់​សម្តេច​តេជោ ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ព្រីនស៍ (ម្តុំ​ហ្រ្គេន​ភ្នំពេញ) ដោយ​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​១៥ ដល់​៣០ ខែ​តុលា ឆ្នាំ​២០២២ ចំណែក​សំបុត្រ​ចូល​ទស្សនា​មាន​តម្លៃ ៥០០០៛។ សម្រាប់​ទស្សនិកជន​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត និង​នៅ​ក្រៅ​ប្រទេស​ អាច​ទស្សនា​ការ​ប្រកួត​តាម​ការ​ផ្សាយ​ផ្ទាល់​លើ Page សារព័ត៌មាន​ត្រយង បាន។

សម្រាប់​ក្រុម​ជ័យលាភី​វិញ​នឹង​ទទួល​មាន៖
–ជើង​ឯក៖ ពានរង្វាន់​ធំ១ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា​១ម៉ឺន​ដុល្លារ
–ជើង​ឯក​រង៖ មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​៥ពាន់​ដុល្លារ
-លេខ៣៖ មេដាយ​សំរឹទ្ធិ ម្នាក់១ អម​ដោយ​ថវិកា​៣​ពាន់​ដុល្លារ
–លេខ៤៖ ថវិកា ២ពាន់ដុល្លារ៕

Share.