ឯកឧត្តម ប៉េង សម្បត្តិ

យោងតាមការចុះផ្សាយរបស់ផេកផ្លូវការរបស់ សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ មើលឃើញថាសមាគមកីឡាបាល់ទាត់ត្បូងឃ្មុំ កំពុងមានការវិវត្តរីកចម្រើន ឯកឧត្ដម ឧបត្ថម្ភជូនចំនួន១លានរៀល ដើម្បីជួយក្នុងការធ្វើដំណើរ និងស្នាក់នៅ។

ឯកឧត្តម ប៉េង សម្បត្តិ បន្តទៀតថា ដើម្បីលើកទឹកចិត្តដល់ក្លិបសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ និងកីឡាករ ឯកឧត្ដម អភិបាលរងខេត្ត នឹងប្រគល់ជូន ២លានរៀលបើសិនយកឈ្នះ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា នៅថ្ងៃអាទិត្យនេះ ខណ:ប្រសិនបើស្មើបាន១លានរៀល។

សម្រាប់ពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ ២ ឆ្នាំ២០២២ សប្តាហ៍ទី២២ ថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ធ្វើឡើងត្រូវនឹងថ្ងៃអាទិត្យ ទី៣០ ខែតុលា វេលាម៉ោង ៣:៤៥នាទីរសៀលតទៅ ដោយក្លិបបាល់ទាត់អគ្គិសនី ត្រូវទទួល ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ផ្សាយផ្ទាល់ដោយផេក CPL៕

សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ

កាលវិភាគការប្រកួតសប្តាហ៍ទី២២

ក្រុមទាំង៣ដែលអាចក្លាយជាម្ចាស់ជើងឯកបាន កាលៈទេសៈដែលអាចកើតមានសម្រាប់ក្រុមជើងឯក

តារាងចំណាត់ថ្នាក់ បីក្រុមកំពូលតារាងដែលមានពិន្ទុស្មើគ្នា

Share.