ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាដើរវង្វេងផ្ទះ ដេកដួលសន្លប់ឈឹងនៅតាមផ្លូវ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ ដាស់មិនងើប មិនដឹងខ្លួន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅផ្លូវបេតុងច្រកចូលក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសខាងលើមានអាយុជាង២០ឆ្នាំ ស្ថិតក្នុងស្ថានភាពសន្លប់ឈឹងបាត់ស្មារតី មានទីលំនៅ ក្នុងភូមិកើតហេតុ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា គេឃើញបុរសខាងលើដើរផឹកសុីបាត់តាំងពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២មកម្ល៉េះ ស្រាប់តែមកដល់ព្រឹកថ្ងៃទី៣០ ខែតុលា នេះ ស្រាប់តែប្រទះឃើញដេកដួលសន្លប់តាមផ្លូវទៅវិញ ដោយដាស់មិនងើប មិនដឹងខ្លួន ខ្លាំងគាំងបេះដូង ទើបពលរដ្ឋស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕

អត្ថបទ៖តាតុង សែនជ័យ

Share.