ភ្នំពេញ ៖ រថយន្តកាមរីហាយប្រ៊ីដមួយគ្រឿង បើកបរល្បឿនលឿន រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-0284 បើកបរដោយបុរសម្នាក់ របួសស្រាល ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ល្បឿន លឿន ដល់ចំណុចកើតហេតុ រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើង រងការខូចខាត ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យឃើញថា មិនមានប៉ះពាល់ដល់អ្នកដទៃ ក៏បានប្រគល់ឲ្យម្ចាស់ស្ទូចលើកយកទៅជួលជុលដោយខ្លួនឯង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.