ជា​រៀង​រាល់​ឆ្នាំ​ នៅពេលចំថ្ងៃ​ Halloween​ អ្នកនាង​ គង់​ ចាន់​ស្រីមុំ​ និង​គ្រួសារ​ តែង​តែ​បង្ហាញ​ហ្វេស​សិន​ប្លែក​ និង​ការ​គូ​មុខ​មាត់​ជា​តួអង្គ​ ខ្មោច​ បីសាច​ ជា​ដើម​។ ​ប៉ុន្តែ​ឆ្នាំ​នេះ​គឺ​ពិត​ជា​ប្លែក​បន្តិច​ អ្នក​នាង​ គង់​ ចាន់​ស្រីមុំ​ បាន​តុប​តែង​ខ្លួន​ជា​តួ​អង្គ​បីសាច​ Siren​​ ក្នុង​រឿង​​ «Love​ Death​+Robots​ Jibaro​» ដែល​មើល​ទៅ​ស៊ី​ដាច់​គេ​ ហើយ​ធ្វើ​ផ្អើល​អស់​អ្នកគាំទ្រ​បាន​ពោល​សរសើរ​។​

អ្នក​គាំទ្រ​បាន​និយាយ​ជា​មតិ​ក្នុង​Comment ថា​ អ្នកនាង​ គង់​ ចាន់ស្រីមុំ​ មាន​គំនិត​ថ្មី​រហូត​ក្នុង​ការ​រំលេច​ហ្វេស​សិន​ប្លែក​ៗ​ឱ្យ​មហាជន​បាន​គយ​គន់​គ្រាន់​កែ​កម្សាន្ត​។ យ៉ាង​ណា​មិញ​ សិល្បៈ​នៃ​ការ​តែង​ខ្លួន​របស់​អ្នកនាង​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ គឺ​មិន​ដែល​ឱ្យជាន់ម៉ូដ​គ្នា​ម្ដង​ណា​ឡើយ​ មាន​ន័យ​ថា ធ្វើ​យ៉ាង​ណាឱ្យ​មើល​ទៅ​ពិត​ជា​ប្លែក​ និង​ស្រស់​ស្អាត​យ៉ាង​ខ្លាំង​។

ជា​មួយគ្នា​នោះ​ដែរ​ អ្នកនាង​ គង់​ ចាន់ស្រីមុំ​ បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ និង​ភ្ជាប់​ដោយ​ខ្លឹម​សារ​អត្ថន័យ​ខ្លី​ថា ​៖ « ស្នេហា​គឺ​ខ្វាក់​ភ្នែក​! លំហូរ​ទន្លេ​ ឈាម​ទន្លេ​ អនុញ្ញាត​ឱ្យ​ប្រជាជន​ខ្ញុំ​ទៅ​! រាំ​ជាមួយ​ខ្ញុំ​ ងាប់​ជាមួយ​ខ្ញុំ​លឺ​កា​រ​ហៅ​របស់​ខ្ញុំ​ទេ ​លឺ​បទ​ចម្រៀង​របស់​ខ្ញុំ​ទេ ខ្ញុំ​ #jibaro »។

អ្នក​ទាំងអស់គ្នា​ពិត​ជា​ចាំ​ហើយ​ថា​ តួអង្គ​ Siren​​ គឺ​ជាស្រី​បិ​សាច​​ក្នុង​រឿង​​ «Love​ Death​+Robots Jibaro​» ដែល​រស់​នៅ​ក្នុង​ទឹក​មាន​រាងកាយ​ស្រោប​ដោយ​គ្រឿង​អលង្ការ​មាស​មាន​តម្លៃ។ ​តួអង្គ​ Siren​ បាន​ប្រើ​​ប្រាស់​​ទឹក​ដម​សំឡេង​​និង​​ការ​​រាំ​​ដ៏​​គួរ​ឱ្យ​​ទាក់​ទាញ​​របស់​​នាង​ ​​ដើម្បី​​ទាក់​ទាញ​​ឱ្យ​ក្រុម​ចម្បាំង​​​បុរស​មក​ធ្លាក់​ក្នុង​សេចក្ដី​ស្លាប់​។ ​រឿង​នេះ​ជា​រឿង​ទេវកថា​របស់​ប្រទេស​​ព័រតូរីកូ​ដែល​មាន​ដាក់​បញ្ចាំង​នៅ​ក្នុង​ Netflix​។​

ចូល​អាន​៖ Love,Death+Robots Jibaro សាច់រឿង​ស្រដៀង​​​រឿង​នាង​ទេពមច្ឆា​និង​ហនុមាន​​របស់​កម្ពុជា

Share.