ម្ចាស់បទ «មិនអាចឃាត់ទេ» គឺលោក ម៉ម ពេជ្ជរិទ្ធ មានទម្លាយថា ដួង​ វិរៈសិទ្ធ មាន​ទម្លាប់មួយ ជា​តួឯក​ច្រៀង​នៅ​កណ្ដាល​គេ​ បើ​សិន​បងប្អូន​ប្រុស​ទាំង​៣​នាក់​សម្ដែង​រួម​គ្នា​។ ម៉ម ពេជ្ជរិទ្ធ​ អះអាងទៀត​ថា​ ខ្លួន​ទទួលស្គាល់​បងប្រុស​មួយរូបនេះ​គឺជាតារាចម្រៀង​មានសំឡេង​ពីរោះ​ ផ្អែម​ ស្រទន់ ​ជាងគេ។

មែនហើយ! ​ហ្វេន​អ្នកគាំទ្រ​ទាំងអស់​ប្រាកដជា​បាន​ដឹង​មកហើយ​ គ្រួសាររបស់តារាចម្រៀង ​ម៉ម ពេជ្ជរិទ្ធ ទាំងលោកឪពុកអ្នក​ម្តាយ​ និង បងប្អូន​ប្រុស​ ២​ នាក់​ទៀត គឺសុទ្ធតែជា​អ្នកសិល្បៈ​មាន​ឈ្មោះ​បោះ​សំឡេង​ដូ​ចគ្នា​​។ ម៉ម ពេជ្ជរិទ្ធ លើក​ឡើង​ថា ខ្លួន​អាចចេះនិពន្ធបទចម្រៀងនិងលេងឧបករណ៍តន្ត្រី​​បាន នោះក៏ដោយសារ​បងប្រុស​ទាំង ២នាក់​ជួយ​បង្ហាត់​បង្រៀន​តាំងពីតូច។ លោក​ក៏​បាន​អះអាង​ទៀតថា លោក​ចេះ​និពន្ធបទចម្រៀងបានពីរោះ​ជាច្រើន​បទ​ក៏ព្រោះ​តែ​រៀន​ពី​ លោក ដួង​ វិរៈសិទ្ធ។​

ពេជ្ជរិទ្ធ ទទួលស្គាល់​ថា ក្នុង​ចំណោម​បងប្អូនប្រុស​ទាំង​៣នាក់​ គឺមានតែ​លោក​ ដួង​ វិរៈសិទ្ធ ​ទេ​ដែលមានទឹកដមសំឡេងក្រអួន​ក្រអៅពីរោះជាងគេ​ និងបានក្លាយ​ជាតារាចម្រៀងមុន​គេទៀត​ផង។ ពេជ្ជរិទ្ធ ថា​ បើមាន​ឱកាស​បាន​សម្ដែង ច្រៀង លេងតន្ត្រី​ ជាលក្ខណៈ​បងប្អូនប្រុស​ទាំង​៣នាក់​រួមគ្នា​លើឆាក​តែមួយ​ នោះលោក​នឹងប្រុ​ស​ច្បង​ក្លាយជា​អ្នកលេង​ឧបករណ៍ភ្លេង​ ដោយមិនមានឱកាសច្រៀង​ទេ​ រីឯអ្នកចម្រៀង​ច្បាស់ណាស់​គឺលោក ដួង​ វិរៈសិទ្ធ។ លោកថា​ លោកពេញចិត្តខ្លាំងណាស់​បើមាន​ឱកាសមួយនោះ​កើតឡើង។​

កូនប្រុសពៅ​ក្នុងគ្រួសារសិល្បៈត្រកូល​ ម៉ម រូបនេះ​បាន​អះអាង​ទៀតថា​ ដោយសារ​តែខ្លួន​និងបងៗទាំង២នាក់​ផ្សេង​ទៀត​មាន​គោលដៅ​ជីវិត​ផ្សេងៗ​គ្នា​ ហើយម្នាក់​ៗ​ស្វែងរក​ភាព​ជោគជ័យ​រៀងៗ​ខ្លួន នេះហើយ​ជាហេតុ​ធ្វើឱ្យ​បងប្អូន​ទាំង ៣នាក់​មិនអាចមាន​ឱកាស​ច្រៀងរួមគ្នា​​ ឬ​ធ្វើការងារលើវិថី​សិល្បៈ​ចម្រៀង​នេះរួម​គ្នាបាន​។​ ជាក់ស្ដែង ពេជ្ជរិទ្ធ បានដុះពន្លក​សិល្បៈ​ចេញ​ពី​ក្រុមចម្រៀង​ Small World Small Band លោក ដួង វិរៈសិទ្ធ ជាតារាចម្រៀង​របស់ Pleng Record ហើយលោក ម៉ម សំនៀង គឺជាកូនប្រុសច្បងដែល​ទេពកោសល្យផ្នែកសិល្បៈ​ចម្រៀងបុរាណ​ ពិធីករអានព័ត៌មាន ជាដើម ។

ចូលអាន៖ ក្រោយបំបែកក្រុម ម៉ម ពេជ្ជរិទ្ធ តាំងគោលជំហរថ្មីធ្វើឱ្យអ្នកគាំទ្រស្រងេះស្រងោចចិត្តនឹកស្រណោះ«ក្រុមតូច»

សព្វ​ថ្ងៃ​នេះ​ ម៉ម ពេជ្ជរិទ្ធ​ បានដើរ​លើវិថីសិល្បៈ​ចម្រៀង​ជា​តារា​ចម្រៀង​ឯក​រាជ​ ដោយមិន​ជ្រក​ក្រោម​ផលិតកម្ម​ណាមួយ​នៅ​ក្នុង​ស្រុក​ បន្ទាប់​ពីលោកបានចែក​ផ្លូវ​គ្នាជាមួយ​ក្រុម​ចម្រៀង​ Small World Small Band​។ ពេជ្ជរិទ្ធ​ តាំង​ចិត្តថា​ លោកមានគោលជំហរក្នុង​ការផលិតបទចម្រៀង Original ពីរោះៗសម្រាប់បម្រើចិត្តមហាជន អ្នក​គាំទ្រ តែលោកមិនព្រួយបារម្ភចំពោះការដើរលើវិថីសិល្បៈតែឯង ដោយមិនមានក្រុមដូចមុនទៀតឡើយ​។ ទីផ្សារសិល្បៈរបស់ ពេជ្ជរិទ្ធ​ មានសន្ទុះខ្លាំងជាងមុន មានមុខចេញច្រៀង​ច្រើន​កម្ម​វិធី​តែម្ដង​៕​

សូមអាន៖ ម៉ម​ ពេជ្ជរិទ្ធ​ មុត​មាំ​ឈរ​លើ​វិថី​ចម្រៀង​ជា​តារា​ទោល​ដោយ​មិន​ភ័យ​ព្រួយ​

ប្រភព៖ 3FUN

Share.