ភ្នំពេញ៖រថយន្ត Rolls-Royce ១គ្រឿងរងការខូចខាតក្រោយហាយឡែនឌ័រព្រលះពេញទំហឹងនៅផ្លូវបំបែកជាបួននៅខណ្ឌទួលគោក។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប Rolls-Royce តម្លៃខ្ទង់លានដុល្លារ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខកម្ពុជា TS.5666 ធ្វើដំណើរតាមដោយផ្លូវលេខ ៦១៤ ក្នុងទិសដៅពីកើតមកលិច។ លុះមកដល់ផ្លូវបែកជាបួនកែងជាមួយនឹងផ្លូវលេខ 287 ក៏មានបុរសម្នាក់ បើករថយន្ត highlander មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ  2BL-0693 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង មកបុកពេញទំហឹង ចំទ្វារមួយចំហៀងផ្នែកខាងមុខ បណ្ដាលអោយក្រពឹតចូលក្នុង។ ឯរថយន្តហាយឡែនឌ័រ បែកកាងផ្នែកខាងមុខ។ ក្នុងហេតុការណ៍នេះមិនបង្កឲ្យមានអ្នករករបួសទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 10:20 នាទីយប់ថ្ងៃទី 30 ខែតុលា ឆ្នាំ 2022 ក្នុងសង្កាត់បឹងកក់ពីរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

អត្ថបទនិងរូបភាព៖ត្រយងតូច

Share.