បន្ទាប់​​ពី​​ឆ្លង​​កាត់​​វិញ្ញាសារ​​ប្រកួត​​ដ៏​​​លំបាក​​ជា​​ច្រើន​​ក្នុង​ការ​ប្រកួត​ ទី​បំផុត​បេក្ខភាព​ ៣គូ​ គឺ​ស្រី​ ៣​នាក់​ និង​ប្រុស​ ៣​នាក់​ បាន​ក្លាយ​ជា​ម្ចាស់​ជយលាភី​ Miss​&Mister​​ Freshy​​ 2022​។

ម្ចាស់​ជយ​លាភី​ទាំង​៦​រូប​នេះ​មាន​ដូច​ជា​ ម្ចាស់​ជយលាភីលេខ ១​បានទៅ​លើលោក​ ស៊ូរ៉ា​ តារា​ និង​កញ្ញា​ ផៃ​ វ៉ាលីហ្សា​ ៖​

សម្រាប់​ជយលាភី​លំដាប់​រង​ទី​១​បាន​ទៅ​លើ​កញ្ញា​ សែ ​សុក្រសេដាឌីន​ និង​លោក​ ចាន់​ ដារា​ ៖

សម្រាប់​ជយលាភី​លំដាប់​រងទី២​ បាន​ទៅ​លើ​លោក​ អ៊ុង​ ច័ន្ទចក្រី​ និង​កញ្ញា​ គង់​ ស្រីលិៈ​ ៖

លោក​ ម៉ែន​ និមលរតន៍​ ដែល​ជា​នាយកប្រតិបត្តិ​ CIM​ Stars​ បាន​បង្ហាញ​ពី​ភាព​រីករាយ​ និង​នឹក​ស្មាន​មិន​ដល់​ក្រោយ​ពី​ការ​រៀប​ចំ​កម្មវិធី​កំពូល​សម្រស់​ Miss&Mister​ Freshy​ លើក​ដំបូង​ទទួល​បាន​ផ្លែផ្កា​ និង​ជោគជ័យ​។

លោក​បាន​បន្ត​ថា​ ម្ចាស់​ជយលាភី​ទាំង​៣​គូ​គ្រាន់​តែជាប់​ភ្លាម​ និង​មាន​សកម្មភាព​ការងារ​ភ្លាម​ដូច​ជា​ ការ​ហែ​កឋិន​រួម​គ្នា​ទៅ​កាន់​ ៧​វត្ត​ និង​សកម្មភាព​ការងារ​សង្គម​ តាម​សហគមន៍​នានា​ ជា​រៀង​រាល់​ខែ​ ព្រម​ទាំង​ការ​ដើរ​ទស្សនា​រមណីដ្ឋាន​ទេសចរ​ជា​ច្រើន​ក្នុង​ប្រទេស​ កម្ពុជា​ មុន​នឹង​បេក្ខភាព​ខ្លះ​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ចេញ​ទៅ​ប្រកួត​ប្រជែង​នៅ​ក្រៅ​ប្រទេស​។

លោក​បាន​បង្ហាញ​ពី​ជំនឿ​ជាក់​ថា តាមរយៈ​ការ​សម្រិត​សម្រាំង​ និង​ការ​បណ្ដុះបណ្ដាលថែមទៀតនា​ពេល​ខាង​មុខ​ម្ចាស់​ជយលាភី​ដែល​ត្រៀម​នឹង​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នឹង​ទទួល​បាន​ផ្លែផ្កា​ជាក់​ជា​មិន​ខាន​។ ការ​រំពឹង​បែបនេះ​ក៏​ព្រោះ​តែ​មាន​បេក្ខភាព​ជា​ច្រើន​នាក់​មក​ហើយ​លោក​បាន​បញ្ចូន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ដោយ​ការ​ត្រឡប់​មក​វិញ​ជាមួយ​សមិទ្ធផល​នានា​ដែល​ជា​ទី​គាប់ចិត្ត​។

គួរ​ដឹង​បន្ថែម​ថា​ ម្ចាស់​ជយលាភី​ទាំង​៦​រូប​ពី​កម្មវិធី​ Miss&Mister​ Freshy​ 2022​ ក្រៅ​ពី​ផ្ដើម​សកម្មភាព​ការងារ​ភ្លាមៗ​ជាមួយ​ CIM​ Stars​ និង​ទឹក​ផ្លែឈើ​ Freshy​ ពួក​គេ​ក៏​មាន​ភារកិច្ច​ជា​ច្រើន​ទៀត​ដើម្បី​ធ្វើ​​ផងដែរ​ដូច​ជា ​ការងារសង្គម​ និង​ពង្រឹង​សមត្ថភាព​ថែម​ទៀត​ដើម្បី​ការប្រកូតប្រជែង​លើ​ឆាក​អន្តរជាតិ​ខាងមុខ​ និង​ការប្រកួតប្រជែង​ផ្សេងៗ​ទៀត​។

Share.