ក្រុងព្រះសីហនុ៖ ស្ត្រីម្នាក់ធ្លាក់ពីលើអាគារBlue Bay ស្លា.ប់ សង្ស័យលោតសម្លាប់ខ្លួនឯង កាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ២ធ្នូ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មានស្ត្រីម្នាក់ធ្លាក់ពីលើសណ្ឋាគារ Blue Bay បណ្តាលឲ្យស្លាប់ ដោយធ្លាក់ពីជាន់លើរួចទើនៅនិងជាន់ទី២ សង្ស័យធ្វើអត្តឃាតដោយខ្លួនឯង។

បច្ចុប្បន្នករណីខាងលើ សមត្ថកិច្ចកំពុងស្រាវជ្រាវ ធ្វើកោសល្យវិច្ច័យលើសាកសព។ ដោយសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា អាចជាករណីអត្តឃាតលោតសម្លាប់ខ្លួនឯង៕

អត្ថបទ៖ ព្រះសីហនុ

Share.