ភ្នំពេញក្រោន និងអគ្គិសនីកម្ពុជា នឹងប្រឈមមុខគ្នាក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា នាកីឡដ្ឋាន ស្មាត.អរ.អេស.អិន។

ជាលើកទី៧ហើយភ្នំពេញក្រោនបានឡើងមកកាន់វគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣នេះ និងជាកំណត់ត្រាច្រើនជាងគេបង្អស់ក្នុងប្រវត្តិពានរង្វាន់ដ៏ធំមួយនេះចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧។

ការប្រកួតចំនួន៦លើកមុន៖
លើកទី១ ឆ្នាំ២០០៧ ៖ ភ្នំពេញក្រោន ៤-១ បៀលប្រាយយូណាយធីត
លើកទី២ ឆ្នាំ២០១៣ ៖ ភ្នំពេញក្រោន ៣-០ គិរីវង់សុខសែនជ័យ
លើកទី៣ ឆ្នាំ២០១៦ ៖ ភ្នំពេញក្រោន ១-០ ស៊ីម៉ាក់យូណាយធីត
លើកទី៤ ឆ្នាំ២០១៩ ៖ បានលេខ៣ស្ទួនជាមួយវិសាខា
លើកទី៥ ឆ្នាំ២០២០ ៖ ព្រៃវែងអេហ្វស៊ី ៤-២ ភ្នំពេញក្រោន
លើកទី៦ ឆ្នាំ២០២១ ៖ បឹងកេត ២-០ ភ្នំពេញក្រោន។

ខាងក្រោមនេះគឺជាលទ្ធផលពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ថ្នាក់ជាតិ ចាប់តាំងពីវគ្គ១៦ក្រុមចុងក្រោយ រហូតដល់វគ្គផ្តាច់ព្រ័ត្រ៖

Share.