គ្រប់គ្នាកំពុងផ្ដោតការចាប់អារម្មណ៍ចំពោះបេក្ខនារី សុន ស្រីម៉ី ដែលជាយុវត្តីវ័យ ១៦ ឆ្នាំ ត្រៀមចូលរួមប្រកួតកម្មវិធី Miss Teen International Cambodia 2023 បានទាំងសម្រស់ ចំណេះ និងសមត្ថភាពមួយកំផ្លេតែម្ដង។

សុន ស្រីម៉ី ជាបេក្ខនារីវ័យក្មេងមួយរូបដែលមានកម្ពស់ ១៧០ សង់ទីម៉ែត្រ កញ្ញាកើតក្នុងត្រកូលគ្រួសារកសិករម្នាក់នេះ មានទីលំនៅក្នុង ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ដែលបច្ចុប្បន្នគឺជាសិស្សកំពុងសិក្សាថ្នាក់ទី១១ នៃ វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ។

យុវត្តីរូបនេះជាសិស្សពូកែលើមុខវិជ្ជាភាសារខ្មែរ ភាសារអង់គ្លេសយ៉ាងស្ទាត់ជំនាញនិងទេពកោសល្យដ៏គួរ​ឱ្យចាប់អារម្មណ៍មានភាពលេចធ្លោរបន្ថែមទៀតនោះគឺ កញ្ញាចេះគូគំនូរបែបឌីជីថល។ ក្រៅពីនេះ សុន ស្រីម៉ី ក៏បានបោះជំហ៊ានចូលប្រឡូកវិស័យសិល្បៈតាមរយៈការថតម៉ូដដំបូងសិន។ កញ្ញាបានតាំងចិត្ត និងប្ដេជ្ញាចិត្តយ៉ាងមុតមាំមុនពេលចូលរួមប្រឡងក្នុង Miss Teen International Cambodia 2023 ដើម្បីដណ្ដើមជោគជ័យឱ្យបាន។

ស្រីស្អាតមកស្រុកល្វាឯមរូបនេះបានបង្ហើបប្រាប់មូលហេតុដែលខ្លួនចង់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតសម្រស់មួយនេះថា៖ «ខ្ញុំសម្រេចចិត្តចូលរួមកម្មវិធីនេះពីព្រោះនេះជាក្ដីស្រមៃរបស់ខ្ញុំដែលខ្ញុំស្រលាញ់ ហើយព្យាយាមកន្លងមកចាប់ពីឆ្នាំ២០២២ ដូច្នេះនូវពេលដែលកម្មវិធីបានបើកឱ្យប្រកួតនៅឆ្នាំ ២០២៣ ទើបខ្ញុំប្ដេជ្ញាចិត្តថាខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អ ។ កម្មវិធី Miss Teen International Cambodia 2023 ជាកម្មវិធីដ៏ល្អមួយសម្រាប់យុវតីដែលអាចមានឱកាសបញ្ចេញសមត្ថភាព នឹងភាពជឿជាក់ ចំណេះដឹងរបស់ខ្លួនទៅប្រជាជន»។ កញ្ញាបន្តថា កញ្ញារំពឹងហ្វេនអ្នកគាំទ្រកម្មវិធី និងគណៈកម្មការនឹងមិនមើលរំលងពីរូបសម្រស់ សមត្ថភាពដែលកញ្ញាមានបង្ហាញជូន។

គួរបញ្ជាក់ដែរថា សម្រាប់ការប្រឡង Miss Teen International Cambodia 2023 និងចាប់ផ្តើមធ្វើប្រកួតជម្រុះក្នុងវគ្គ​ Audition នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ Aeon Mall SenSok City ដែលចាប់ផ្តើមពីម៉ោង ៨ យប់តទៅ។

Share.

Leave A Reply