ទីបំផុត​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ បាន​ស្វែង​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ ដោយ​បាន​ទៅ​ក្រុម​បាល់ទះ​​វិសាខា ក្រោយ​យក​ឈ្នះ​លើ​ក្រុម​​បាល់ទះ​ក្រសួង​មហាផ្ទៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ៣សិត​ទល់០ លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីសន៍ ម្តុំ​ហ្រ្គេន​ភ្នំពេញ។

លទ្ធផល​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​តុលា ឆ្នាំ​២០២២ នេះ​ឃើញ​ថា​ក្រុម​បាល់ទះ​វិសាខា បាន​យក​ឈ្នះ​ក្រសួង​មហាផ្ទៃ ដោយ​លទ្ធផល សិត​ទី១ ចំនួន​២៥ទល់​១៨ សិត​ទី២ ចំនួន​​២៥ ទល់១៧ និង​សិត​ទី៣ ចំនួន២៥ ទល់១៧។

ដើម្បីជ្រាបកាន់តែច្បាស់សូមចូលរួមស្ដាប់សម្តីទាំងស្រុងរបស់លោក​បណ្ឌិត ​អាំង សេរីពិសិដ្ឋ អគ្គ​លេខាធិការ​សហព័ន្ធ​បាល់ទះ​កម្ពុជា៖

Share.