បន្ទាប់ពីពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ត្រូវបានបញ្ចប់ដោយជោគជ័យ ខណ:​ម្ចាស់​ជើង​ឯកបានទៅ​ក្រុម​បាល់ទះ​​វិសាខា ក្រោយ​យក​ឈ្នះ​លើ​ក្រុម​​បាល់ទះ​ក្រសួង​មហាផ្ទៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ៣សិត​ទល់០ លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីសន៍ ម្តុំ​ហ្រ្គេន​ភ្នំពេញ។

ក្នុងនោះលោក​បណ្ឌិត ​អាំង សេរីពិសិដ្ឋ អគ្គ​លេខាធិការ​សហព័ន្ធ​បាល់ទះ​កម្ពុជា បានប្រកាសជូនដំណឹងដល់ក្លិបបាល់ទះពាក់ព័ន្ធត្រៀមប្រកួតលីគបាល់ទះកម្ពុជានៅឆ្នាំក្រោយ បន្ទាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

Share.