«ល្ងាចនេះ ខ្ញុំនឹងចោទសួរទៅប្រធានាធីបតីអ៊ុយក្រែន តើវាយ៉ាងម៉េចអារឿងបញ្ហានាំចេញធញ្ញជាតិ នាំចេញស្បៀងពីអ៊ុយក្រែន»។ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះនាពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

កាលពីថ្ងៃ​សុក្រ​សប្តាហ៍​មុន​ រុស្ស៊ីបានបញ្ជាក់អំ​ពី​ការ​សម្រេច​ព្យួរការអនុវត្តកិច្ចសហ​ព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនចេញទៅក្រៅប្រទេស បន្ទាប់បានអនុញ្ញាតបានមួយរយៈ។ ការសម្រេចនេះ ​​ធ្វើ​ឡើង បន្ទាប់ពី អ៊ុយក្រែន បានបញ្ជាយានដ្រូន​ ​វាយ​ប្រហារលើ​នាវារុស្ស៊ីនៅកំពង់​ផែ​ អូដេសា។ ​

នៅដើមសប្ដាហ៍នេះ ទោះបីជា​គ្មា​នការ​យល់​ព្រមពី​រុស្ស៊ី ប៉ុន្តែ​អង្គការ​សហប្រជាជាតិ តួកគី និងអ៊ុយក្រែន នៅតែ​នាំ​ចេញ​គ្រាប់​ធុញ្ញជាតិ​អ៊ុយក្រែនតាមសមុទ្រ​ខ្មៅ​។ សកម្មភាពនេះ ត្រូវបានរុស្ស៊ីចេញការ​ព្រមាន​ថាអាច​ប្រឈម​នឹង​ហានិភ័យ ហើយឈាន​ដល់​គ្រោះថ្នាក់ធំផង។

យោង​តាម​របាយការណ៍អង្គការ​សហប្រជាជាតិ ស្បៀង​ជាប្រភេទគ្រាប់​ធុញ្ញជាតិ​ដែល​ដឹក​ចេញពី​តំបន់​ជម្លោះ​រុស្ស៊ី​និងអ៊ុយក្រែន​ គឺ​ជា​អាហារ​ផ្គត់ផ្គង់ប្រទេស​ប្រមាណ​៤៥ ក្នុងនោះមាន៣៣ប្រទេសនៅ​ទ្វីប​អាហ្វ្រិក​។​ ​កិច្ចព្រមព្រៀងសហការនាំគ្រាប់ធុញ្ញជាតិ​ចូល​ជាធរមាណពីថ្ងៃទី១តុលា ដល់​១៩វិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ថានៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនឹងជួបសុន្ទនាតាមទូរសព្ទជាមួយឯកឧត្តមប្រធានាធិបតីអ៊ុយក្រែន។ ជំនួបនេះធ្វើឡើង១សប្ដាហ៍ មុននាយករដ្ឋមន្រ្តីកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ានដែលមានការចូលរួមមេដឹកនាំរុស្ស៊ី ចិន និងអាមេរិកជាដើម៕

Share.