ក្លិបបាល់ទាត់ Borussia Dortmund សមាជិកលីគកំពូលរបស់ប្រទេសអាល្លឺម៉ង់ គ្រោងនឹងធ្វើដំណើរមកកាន់​តំបន់​អាស៊ានអំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ ដើម្បីប្រកួតមិត្តភាពអន្តរជាតិចំនួន៣ប្រកួត។

កាលវិភាគប្រកួតរបស់ក្លិបបាល់ទាត់ Borussia Dortmund៖
ថ្ងៃទី២៤ ខែវិច្ឆិកា Borussia Dortmund vs Lion City Sailor របស់សិង្ហបុរី
ថ្ងៃទី២៨ ខែវិច្ឆិកា Borussia Dortmund vs Johor Darul Ta’zim របស់ម៉ាឡេស៊ី
ថ្ងៃទី៣០ ខែវិច្ឆិកា Borussia Dortmund vs ក្រុមជម្រើសជាតិវៀតណាម។

ដើមឡើយក្លិបបាល់ទាត់ Borussia Dortmund ក៏មានគម្រោងទៅលេងមិត្តភាពនៅប្រទេសឥណ្ឌូនេស៊ី ជាផ្នែកនៃដំណើរកម្សាន្តជាលក្ខណ: Tour របស់ពួកគេ។

ប៉ុន្តែឥឡូវនេះពួកគេបានបង្ហើបថាការប្រកួតមិនអាចប្រព្រឹត្តទៅបានទៀតទេ ដោយសារបទប្បញ្ញត្តិ​របស់រដ្ឋាភិបាលក្នុងការពង្រឹងវិធានការសន្តិសុខក្នុងកីឡដ្ឋានបាល់ទាត់ បន្ទាប់ពីសោកនាដកម្មដែលបានកើតឡើងអំឡុង​ការ​ប្រកួត​ករណីប៉ះទង្គិច និងរត់ជាន់គ្នា ដែល​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាង ១៧៥នាក់ និង​របួស ១៨០នាក់ នៅ​កីឡដ្ឋាន Kanjuruhan ​​ក្នុងខេត្តជ្វាខាងកើត East Java ប្រទេស​ឥណ្ឌូណេស៊ី​ ជំនួបរវាងក្រុម Arema FC ទល់នឹង Persebaya Surabaya លីគកំពូលរបស់ប្រទេសឥណ្ឌូនេស៊ី Liga 1

Share.