បាត់ដំបង÷ កុមារាម្នាក់លេងក្បែរស្រះ ហើយបានជ្រុះប៊ិកក្បែរមាត់ស្រះនោះ ក៏ចុះឱនរើសជ្រុលជើងរអិលធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង០៤: ០០នាទីល្ងាច ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ឋិតក្នុងបរិវេណវត្តពោធិ៍វាល ក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សពកុមាររងគ្រោះមានឈ្មោះ សឺន មុន្នីសុខសម្បត្តិ អាយុ ០៨ឆ្នាំ រស់នៅឃុំអន្លុងរុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមសាក្សីនៅទីតាំងកើតហេតុបញ្ជាក់ថា ដំបូងឡើយគេឃើញក្មេងជនរងគ្រោះបានលេងនៅមុខកុដ្ឋរបស់ព្រះសង្ឃ និងក្បែរស្រះទឹក ភ្លាមនោះបានជ្រុះប៊ិក បន្ទាប់មកក៏ឱនរើស តែបានជ្រុលជើង រអិលធ្លាក់ទឹកដែលមានជម្រៅជ្រៅក៏លង់ទឹកស្លាប់តែម្តង ទោះមានព្រះសង្ឃលោតចុះទៅជួយក៏មិនទាន់។

ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យបញ្ជាក់ថា កុមាររងគ្រោះពិតជាស្លាប់ដោយលង់ពិតប្រាកដមែន រួចប្រគល់សាកសពទៅឲ្យជីដូនរៀបចំពិធីតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.