ផ្លូវល្បឿនលឿន​ ភ្នំពេញ-ក្រុងព្រះសីហនុ​ ចាប់ផ្តេីមគិតកម្រៃ​ពី​ថ្ងៃទី​ 01/11/2022​ វេលា 07:00ព្រឹក​ តទៅ។ ការបង់ប្រាក់នឹងត្រូវធ្វេីឡេីង​ តាមចម្ងាយជាក់ស្តែង។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណៈ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១ វិច្ឆិកា ២០២២។

ឧទាហរណ៍​ ចម្ងាយ​ 187.05km “ភ្នំពេញ-ក្រុងព្រះសីហនុ​“បង់​ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type​ “A”ខាងក្រោម៖​

  • 1. រថយន្តប្រភេទគ្រួសារ​ 7កៅអី ចុះក្រោម​
  • 2. រថយន្តផ្ទុកទំនិញ​ ក្រោម 2តោន
  • 3. ទោចក្រយានយន្តកម្លាំង​ចាប់ពី 500cc ឬ​27kW ឡេីង មាន​បិទ​លតាបត្រ​(ស្ទីគ័រ)សម្គាល់អនុញ្ញាតដោយក្រសួង។

តារាងកម្រៃលម្អិតត្រូវគិតតាមចម្ងាយ និងប្រភេទយានយន្ត​ ជាក់ស្តែង​ ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ​ ក៏មានបិទនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។

រាល់យានយន្តចូលប្រេីប្រាស់ផ្លូវល្បឿនលឿន​ ត្រូវមាន៖

  • ផ្លាកលេខសម្គាល់​យានយន្ត​
  • ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)​ មានសុពលភាព
  • កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់។
Share.