ព្រះសីហនុ៖ មនុស្សប្រុសស្រី៣នាក់ ជិះម៉ូតូរវល់តែប្រឡែងគ្នា ខណៈកំពុងឆ្លងផ្លូវមិនបានប្រុងប្រយ័ត្នត្រូវរថយន្ដ បុកពេញទំហឹងបណ្ដាលឲ្យ បុរសនាក់បើកបរម៉ូតូរបួសស្រាល ចំណែកនារី២នាក់ទៀតរបួសធ្ងន់។

ហេតុការនេះកើតឡើងនៅវេលាម៉ោង ១:០០នាទីយប់ឈានចូលថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងចំណុចរង្វង់មូលតោពីរ ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុង/ព្រះសីហនុ។

យោងតាមប្រភពព័ត៌មានដែលបានឃើញហេតុការបានប្រាប់ឱ្យដឹងថា ដំបូងឡើយគេឃើញម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1R-0623 បើកបរដោយបុរសម្នាក់និងមាននារី២នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ 500 ទិសដៅទៅរង្វង់មូលតោពីរ ខណៈដល់ចំណុចកើតហេតុ ដោយពួកគាត់មិនបានប្រុងប្រយ័ត្នក៏ត្រូវរថយន្ដម៉ាក Rangerover ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AF-2726 បុកពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ស្រាលទាំង៣នាក់។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ មកដល់បានធ្វើការវាស់វែងនិងបន្តធ្វើការតាមនីតិវិធី៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.