រដ្ឋបាលស្រុកស្វាយជ្រុំបានសម្រេចបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឲ្យបើកដំណើរការតូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ស្ថិតនៅឃុំដូនស ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង​ ឡើងវិញចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១តទៅ។

ការអនុញ្ញាតរបស់អាជ្ញាធរនេះ កើតមានឡើងបន្ទាប់ពីតូបលក់ដូរនៅទីប្រជុំជនផ្សារដូនស ត្រូវបានផ្អាកជាបណ្តោះអាសន្នអស់រយ:ពេល១៨ ថ្ងៃ មកហើយក្រោយពីមានការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅទីប្រជុំជនផ្សារនេះ ។

តាមការចុះស្រាវជ្រាវ ក្រុមការងារបានរកឃើញអ្នកមានការពាក់ព័ន្ធផ្ទាល់ និងប្រយោល ១៧១ នាក់ ក្នុងនោះអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ១៧ នាក់ បច្ចុប្បន្នបានសះស្បើយ ៦នាក់ កំពុងព្យាបាល ១១នាក់ និងបានស្លាប់បាត់បង់ជីវិតម្នាក់។

រដ្ឋបាលស្រុកស្វាយជ្រំ​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ ” ៣ការពារ ៣កុំ” ជាប់ជាប្រចាំ៕

Share.