ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង នៅ​វេលា​ម៉ោង​៩:៣០នាទី​យប់​ថ្ងៃ​សុក្រ ទី១១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន Khalifa Sports City Stadium ប្រទេស​បារ៉ែន ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី២ នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក ​2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ជើង​ឯក​ទ្វីប​អាស៊ី។ ប្រកួត​នេះ​មាន​ផ្សាយផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News និង Page សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ផង​ដែរ។

សម្រាប់​ជម្រើស​១១នាក់​ដំបូង​នៅ​ថ្ងៃ​នេះ មាន កែវ សុខសិលា (អ្នកចាំទី) កេន ចាន់សុភ័ក្រ, សឿយ វិសាល (ប្រធានក្រុម), ទេស សម្បត្តិ, លឹម ពិសុទ្ធ, សៀង ចន្ធា, គួច សុកុម្ភៈ, សុះ ស៊ូហាណា, កែវ សុខផេង, ស រតនា, ឆេង ម៉េង។

អត្ថបទពាក់ព័ន្ធ៖ជិត​៥០ឆ្នាំ​មុន​​ខ្មែរ​ទាត់​ចូល​ទី​អ៊ីរ៉ង់១គ្រាប់! ចុះ​យប់​នេះ​​លទ្ធផល​នឹង​ទៅ​ជា​យ៉ាងណា?

Telegram-Troryorng
Share.