ក្រុមវិសាខា គ្រងជើងឯកឆ្នាំ​២០២២

លើកដំបូងក្នុងប្រវត្តិសាស្រ្តពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ចាប់តាំងពីបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ២០០៧ មិនធ្លាប់មានពីមុនមក ពោលគឺចាប់តាំងពីមកមានតែក្លិបបាល់ទាត់វិសាខា មួយប៉ុណ្ណោះដែលឈ្នះ៣ឆ្នាំជាប់ៗគ្នា នៅឆ្នាំ ២០២០,២០២១ និង២០២២។

លោក មាស ចាន់ណា

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​មួយ​ទៀត​នោះ​គឺ​ លោក មាស ចាន់ណា ជាបុគ្គលតែម្នាក់គត់ដែលអាចឡើងទៅកាន់វគ្គពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ច្រើនជាងគេ ពោល​គឺ​ទាំង​ក្នុងនាមជាកីឡាករ​និង​គ្រូបង្វឹក ដោយ​សរុប​ចំនួន​៨លើក មានដូចជា៖
*កាល​នៅ​ជា​កីឡាករ
របស់​ក្រុម​ណាហ្គាវើល
-២០០៧ ក្នុងនាមជាកីឡាករ ខេមរាកីឡា ១-១ ណាហ្គាខប (ខេមរាកីឡា ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២)
-២០០៩ ក្នុងនាមជាកីឡាករ ភ្នំពេញក្រោន ១-០ ណាហ្គាខប
*កាលធ្វើជា​គ្រូ​បង្វឹក​នៅ​ណាហ្គាវើល
-២០១២ ក្នុងនាមជាគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង ២-១ ណាហ្គាខប
-២០១៣ ក្នុងនាមជាគ្រូបង្វឹក ណាហ្គាខប ០-០ ក្រសួងការពារជាតិ (ណាហ្គាខប ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ៥-៣)
-២០១៥ ក្នុងនាមជាគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង ២-១ ណាហ្គាវើលដ៍
-២០១៧ ក្នុងនាមជាគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង ៣-០ ណាហ្គាវើលដ៍
-២០២០ ក្នុងនាមជាគ្រូបង្វឹក វិសាខា ២-០ ណាហ្គាវើលដ៍
*ធ្វើជាគ្រូបង្វឹកក្រុមវិសាខា
-២០២២ ក្នុងនាមជាគ្រូបង្វឹក វិសាខា ២-២ បឹងកេត ម៉ោងបន្ថែម១៥នាទី២ដង (វិសាខា ៤-៣ បឹងកេត)៕

សូម​បញ្ជាក់​ថា​ក្លិបបាល់ទាត់វិសាខា ក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ ក្រោយយកឈ្នះបឹងកេត នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងម៉ោងបន្ថែម១៥នាទី២ដង ដោយលទ្ធផល ៤-៣ បន្ទាប់ពីស្មើគ្នា ២-២ នៅម៉ោងធម្មតា៩០នាទី ក្នុងកីឡដ្ឋាន Smart RSN នារាត្រីថ្ងៃទី០៦ ខែវិច្ឆិកា។

៤គ្រាប់របស់វិសាខា ស៊ុតបញ្ចូលទីដោយកីឡាករ ស៊ិន សុផាណាត់ នៅនាទី ៧៩’, កែវ សុខសិលា នៅនាទី ៩០’+៦, ប៊ីន ចន្ថាធារី នៅនាទី ៩០’+៨ និង កែវ សុខផេង នៅនាទី ៩០’+១៤ ខណ: ៣គ្រាប់របស់បឹងកេត ស៊ុតបញ្ចូលទីដោយ សៀង ចន្ធា នៅនាទី ១៤’,៣១’ និង ឱ ភារុណ នៅនាទី ៩០’+១២។

Share.