ក្រុម​បាល់ទាត់​វិសាខា បាន​ឈ្នះ​ជើង​ឯក​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើក​ទី​១៦ ខណៈ​ក្រុម​មួយ​នេះ​​ឈ្នះ​ជើង​ឯក​៣ឆ្នាំ​ជាប់គ្នា ដែល​មិន​ធ្លាប់​មាន​ក្រុម​ណា​អាច​ធ្វើ​បាន ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀត​នោះ​ក្រុម​វិសាខា មិន​ចាញ់​ទាល់​តែ​សោះ​ទាំង​៣ឆ្នាំ​តែ​ម្តង។

ឆ្នាំ​២០២០ វិសាខា ឈ្នះ​ជើង​ឯក​ជា​លើក​ដំបូង
ក្រុម​វិសាខា ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក Colum Curtis ហើយ​​លទ្ធផល​នៃ​ការប្រកួត​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន នៅ​ឆ្នាំ​នេះ​មាន​ដូចជា៖
*វគ្គ​១៦ក្រុម​ចុងក្រោយ
-ជើងទី១៖ ត្បូងឃ្មុំ ១-៤ វិសាខា
-ជើង​ទី២៖ វិសាខា ៩-០ ត្បូងឃ្មុំ
*វគ្គ​៨ក្រុម​ចុងក្រោយ
-ជើង​ទី១៖ បឹងកេត ១-១ វិសាខា
-ជើង​ទី២៖ វិសាខា ៣-៣ បឹងកេត (ប៉េណាំងទី វិសាខា ៤-៣ បឹងកេត)
*វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ
-ព្រៃវែង ១-១ វិសាខា (ប៉េណាំងទី ព្រៃវែង ៨-៩ វិសាខា)
*វគ្គ​ផ្ដាច់ព្រ័ត្រ
-ណាហ្គាវើល ០-២ វិសាខា

អត្ថបទពាក់ព័ន្ធ៖វិសាខា ក្លាយជាម្ចាស់ជើងឯកពានសម្តេច៣ឆ្នាំជាប់ៗគ្នា បំបែកកំណត់ត្រាថ្មីមិនធ្លាប់មានពីមុនមក

ឆ្នាំ​២០២១ វិសាខា ឈ្នះ​ជើង​ឯក​ជា​លើក​ទី២
ពានរង្វាន់​សម្តេច​តេជោ លើក​ទី​១៥ នេះ​​ក្រុម​វិសាខា ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក Akeeb Tunji Ayoyinka ក្នុង​នាម​ជា​គ្រូ​បង្គោល​បណ្តោះអាសន្ន ក្រោយ​ក្លិប​ចែក​ផ្លូវ​ជាមួយ​លោក Colum Curtis ផង​និង​​ពិភពលោក​រក​ការ​វាយ​ប្រហារ​​ដោយ​ជំងឺ​កូវីដ-១៩ ផ្ទុះ​ខ្លាំង​ផង។ តែ​ជា​លទ្ធផល​វិសាខា បន្ត​មិន​​ប្រទះ​នឹង​​បរាជ័យ​ទាល់​តែ​សោះ រហូត​ឈ្នះ​ជើង​ឯក។ លទ្ធផល​ទាំង​អស់​មាន៖
*វគ្គ​១៦ក្រុម​ចុងក្រោយ
-វិសាខា ៨-០ បន្ទាយមានជ័យ
*វគ្គ៨ក្រុម​ចុងក្រោយ
-វិសាខា ៦-០ អាស៊ីអឺរ៉ុប
*វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ
-បឹងកេត ១-២ វិសាខា
*វគ្គ​ផ្ដាច់ព្រ័ត្រ
វិសាខា ២-២ ព្រះខ័នរាជស្វាយរៀង (ប៉េណាំងទី វិសាខា ៥-៤ ព្រះខ័នរាជស្វាយរៀង)

អត្ថបទពាក់ព័ន្ធ៖៥រឿង​ជា​​កំណត់ត្រា​ថ្មី​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ក្រោយ​បង្កើត​បាន​១៦​ឆ្នាំ​មក​នេះ

ឆ្នាំ​២០២២ វិសាខា ឈ្នះ​ជើង​ឯក​ជា​លើក​ទី៣
ក្រុម​វិសាខា ឆ្នាំ​២០២២ នេះ​ដឹកនាំ​ដោយ​លោក មាស ចាន់ណា ដែល​ជា​បុគ្គល​ម្នាក់​បង្ហាញ​មុខ​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ច្រើន​ដង​ជាង​គេ ទាំង​កាល​ជា​កីឡាករ​ផង និង​អាជីព​ជា​គ្រូ​បង្វឹក​ផង ពោល​គឺ​រហូត​ដល់​៨លើក​ឯណោះ។

ខុស​ពី​រាល់​លើក ក្រុម​វិសាខា ឆ្នាំ​២០២២ នេះ​ឈ្នះ​គ្រប់ការ​ប្រកួត ពោល​គឺ​​មិន​ដែល​ស្មើ ហើយ​បន្ត​ឱ្យ​កាត់​សេចក្តី​ដល់​វគ្គ​ប៉េណាំង​ទី ដូច​​ប្រកួត​ខ្លាំង​នៃ​២ឆ្នាំ​កន្លង​ទៅ​នោះ​ទេ។ លទ្ធផល​សរុប​មាន៖
*វគ្គ​១៦ក្រុម​ចុងក្រោយ
-ជើងទី១៖ សៀមរាប ០-៦ វិសាខា
-ជើង​ទី២៖ វិសាខា ៣-២ សៀមរាប
*វគ្គ​៨ក្រុម​ចុងក្រោយ
-ជើង​ទី១៖ Tiffy Army FC ១-៣ វិសាខា
-ជើង​ទី២៖ វិសាខា ៣-០ Tiffy Army FC
*វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ
-ជើង​ទី១៖ ភ្នំពេញក្រោន ១-២ វិសាខា
-ជើង​ទី២៖ វិសាខា ២-១ ភ្នំពេញក្រោន
*វគ្គ​ផ្ដាច់ព្រ័ត្រ
-បឹងកេត ២-២ វិសាខា (ថែម​ម៉ោង​១៥នាទី​ចំនួន​២លើក បឹងកេត ៣-៤ វិសាខា)

អត្ថបទពាក់ព័ន្ធ៖Hun Sen Cup៖ មាស ចាន់ណា ជាបុគ្គលតែម្នាក់គត់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ បាន​ច្រើន​ជាង​គេ

Share.