ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ បាន​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​មាន​តែ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ រវាង​ក្រុម​វិសាខា ជាមួយ​បឹងកេត ទេ​ដែល​មាន​អ្នក​គាំទ្រ​ចូលរួម​ទស្សនា​ច្រើន​ជាង​គេ​ប្រចាំ​រដូវកាល។

ទិន្នន័យ​ដែល​សារព័ត៌មាន​ត្រយង ស្រង់​បាន​​សរុប​ក្នុង​រដូវកាល​នេះ​មាន៖
១០០៧នាក់៖ វិសាខា ២-១ ភ្នំពេញក្រោន នៅ​កីឡដ្ឋាន​ព្រីនស៍
​១០២៥នាក់៖ ព្រះខ័នរាជស្វាយរៀង ៤-០ សូលទីឡូអង្គរ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង
១៣២២​នាក់៖ ព្រះខ័នរាជស្វាយរៀង ១-៣ អគ្គីសនីកម្ពុជា នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង
​​១៩៨៥ នាក់៖ សៀមរាប ០-៦ វិសាខា នៅ​កីដ្ឋាន​ខេត្ត​សៀមរាប
​​២១០០​នាក់៖ កោះកុង ១-២ អង្គរថាយហ្គឺរ នៅ​កីឡដ្ឋាន​វិ.បច្ចេកទេស​តេជោសែន​កោះកុង
២១១៣នាក់៖ កោះកុង ០-២ បឹងកេត នៅ​កីឡដ្ឋាន​វិ.បច្ចេកទេស​តេជោសែន​កោះកុង
៥២៧៨នាក់៖ បឹងកេត ៣-៤ វិសាខា នៅ​កីឡដ្ឋាន Smart RSN

Share.