សិល្បៈ​អន្តរជាតិ​៖ តារា​​ចម្រៀង​​​ ​Selena​ ​Gomez​ ​តែងតែ​​និយាយ​​ពី​​បញ្ហា​​ជំងឺ​​ផ្លូវ​​ចិត្ត​​របស់​​ខ្លួន​​ជា​​សាធារណៈ​​ដោយ​​មិន​​​មាន​​លាក់​លៀម​​។​​ តារា​​ ​Disney​ ​រូប​​នេះ​​បាន​​ចែក​​រំលែក​​អាថ៌កំបាំង​​ជីវិត​​ដែល​​នាង​​ត្រូវ​​ឆ្លង​​កាត់​​តាម​រយៈ​​ឯកសារ​​ដែល​​មាន​​ឈ្មោះ​​ថា​​​ «Selena Gomez: My Mind & Me» ​ប៉ុន្តែ​​មុន​​ពេល​​មាន​​ឯកសារ​​ពី​ជីវិត​​តារា​​ស្រី​​រូប​​នេះ​​ធ្លាប់​​បាន​​អង្គុយ​​ជជែក​​ពី​​បញ្ហា​​ជីវិត​​និង​​រឿង​រ៉ាវ​​ផ្ទាល់​​ខ្លួន​​ជាមួយ​​នឹង​​ពិធី​​ ​ថែម​​ទាំង​​ប្រាប់​​ជា​​ចំហ​​ពី​​រឿង​​ដែល​​ខ្លួន​​មិន​​អាច​​កូន​​បាន​​ដោយ​សារ​​ប្រើប្រាស់​​ថ្នាំ​​ព្យាបាល​​ជំងឺ​​ ​Bipolar​។​

Selena ​បាន​​រៀបរាប់​​យ៉ាង​​ដូច្នេះ​​ថា​​៖​ ​«នោះ​​គឺ​ជា​​អំណោយ​​ដ៏​ធំ​បំផុត​​មួយ​​នៅ​​ក្នុង​​ជីវិត​​របស់​​ខ្ញុំ​​»​ ​សម្ដី​​របស់​​តារា​​ស្រី​​រូប​​នេះ​​គឺ​​នៅ​​ពេល​​ដែល​​កញ្ញា​​រៀបរាប់​​ពី​​មិត្ត​ភក្ដិ​​ម្នាក់​​ព្យាយាម​​ចង់​​បាន​​កូន​​។​ ​Selena​ ​បាន​​បន្ត​​ទៀត​​ថា​​ខ្លួន​​បាន​​ស្រក់​​ទឹក​​ភ្នែក​​នៅ​​ពេល​​នឹក​​ដល់​​ថ្នាំ​​ព្យាបាល​​ជំងឺ​​ ​Bipolar​ ​របស់​​ខ្លួ​ន​​ ​ដូច្នេះ​​នាង​​អាច​​នឹង​​មាន​​ឱកាស​​ច្រើន​​ដែល​​មិន​​អាច​​ពពោះ​​ធ្វើ​​ជា​​ម្ដាយ​​របស់​​គេ​​។​ ថ្វី​​ត្បិត​​ស្ថិត​​ក្នុង​​ស្ថានភាព​​ណា​មួយ​​ក៏​ដោយ​​​ Selena​ ​សង្ឃឹម​​ថា​​ថ្ងៃ​​ណា​មួយ​​កញ្ញា​​នឹង​​បាន​​ក្លាយ​​ជា​​ម្ដាយ​​របស់​​គេ​​ ​«​ប៉ុន្តែ​​ខ្ញុំ​​ពិត​​ជា​​ចង់​​បាន​​កូន​​ណាស់​​ ​ហើយ​​ខ្ញុំ​​នឹង​​មាន​​កូន​​»​។

រំលឹក​​ឡើង​​វិញ​​ពី​​អាការៈ​​របស់​​ខ្លួន​​កាល​​ពី​ឆ្នាំ​​២០១៨​​ ​តារា​​ល្បី​​រូប​​នេះ​​បាន​​និយាយ​​ថា​​កញ្ញា​​មិន​​សូវ​​ជា​​ចាំ​​រឿង​​រ៉ាវ​​នា​​ពេល​​នោះ​​ទេ​​ ប៉ុន្តែ​​ក្រោយ​​ពី​​ញ៉ាំ​​ថ្នាំ​ជា​​ច្រើន​​សុខភាព​​របស់​​កញ្ញា​​ក៏​​បាន​​ធូរ​ស្រាល​​ ​ហើយ​​ក្រោយ​​មក​​ទៀត​​គ្រូ​ពេទ្យ​​បាន​​ដក​​ថ្នាំ​​ចេញ​​ហើយ​​ឱ្យ​​កញ្ញា​​ញ៉ាំ​តែ​​២​​មុខ​​ប៉ុណ្ណោះ​​។​

ថ្មីៗ​នេះ​ Selena Gomez ធ្លាប់​និយាយ​ពី​ការ​ដែល​ខ្លួន​ចង់​មាន​គ្រួសារ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ Giving Back Generation។ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​បាន​រៀបការ​ហើយ​ក្លាយ​គ្នា​ម្ដាយ​គេ​ម្នាក់​។ Selena ធ្លាប់​បាន​ប្រាប់​ទស្សនា​វដ្ដី​ Rolling Stone ថា​ កញ្ញា​ធ្លាប់​គិត​ថា​នឹង​រៀបការ​នៅ​អាយុ​២៥​ឆ្នាំ​ ប៉ុន្តែ​កញ្ញា​ឈឺចាប់​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​ សូម្បីតែ​នៅ​ក្បែរ​ការ​គិត​នេះ​ក៏​មិន​អាច​។ វា​ពិត​ជា​ល្ងីល្ងើ​ណាស់​ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ធ្លាប់​គិត​ថាពិភពលោក​របស់​ខ្ញុំ​បាន​បញ្ចប់​ហើយ​៕

ប្រភព៖ wionews

Share.