សិល្បៈ​ជាតិ​៖ ថ្មីៗ​នេះ​ហ្វេន​របស់​តារា​ចម្រៀង​ Ditway និង Vannda ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា​ កំពូល​ Rapper របស់​កម្ពុជា​ទាំង​ពីរ​ដួង​នេះ​កំពុង​តែ​វាយ​ប្រហារតាម​រយៈ​បារ៉ូល​បទ​ចម្រៀង​បែប​ Diss Track។ តើ​​ Diss Track គឺជា​អ្វី ហើយ​​​បទ​​ចម្រៀង​​ប្រភេទ​​នេះ​មាន​​ប្រភព​​មក​​ពី​ណា​?​

ពាក្យ​ Diss Track ឬ Diss Song បើ​យក​មក​បក​ប្រែ​មួយ​​ម៉ាត់ៗ​​ ពាក្យថា​​ Diss គឺជា​ពាក្យ​កាត់​នៃ​ពាក្យ​​ដើម​Disrespect ដែល​មាន​ន័យ​ថា​ ការ​មិន​គោរព​ ឬ​ការ​មើល​ងាយ​ ដូច្នោះ​ហើយ​ពាក្យ​ថា​ Diss Track គឺ​ក្លាយ​មក​ពី​ពាក្យ​ថា​ Disrespect Track ឬ Disrespect Song ។ ​

បាន​សេចក្ដី​ថា​ពាក្យ​ទាំង​ពីរ​នេះ​ (Diss Track) គឺ​សំដៅ​ដល់​ បទ​ចម្រៀង​ដែល​មាន​គោល​ដៅ​វាយ​ប្រហារ ចំអក​ឡក​ឡឺយ​​ ឬ​បញ្ឆិតបញ្ឆៀង​ ដោយ​ភាគ​ច្រើន​ចម្រៀង​ប្រភេទ​នេះ​គេ​ប្រើ​ជា​ចង្វាក់​ Hip Hop ឬ​ Rap។

ឧទាហរណ៍​ដូច​ជា​បទ​ចម្រៀង​ថ្មីៗ​នេះ​របស់​ វណ្ណដា ដែល​មាន​ចំណង​ជើង​ថា​ «J+O II» គឺជា​បទ​ចម្រៀង​ប្រភេទ​ Diss Track ឬ Diss Song ព្រោះ​ប៉ារូល​មាន​អត្ថន័យ​និង​ខ្លឹមសារ​បែប​ចំអក​ និង​វាយ​ប្រហារ​ចំពោះ​តារា​ចម្រៀង​ Ditway ខណៈ​ដែល​បទ​ «ចុម​អាអូន​អត់​ដេក» របស់​ G-Devith ក៏​ជា​ប្រភេទ​​បទ​ចម្រៀង​បែប​ Diss Track ដូច​គ្នា​ព្រោះ មាន​អត្ថន័យ​ និង​ខ្លឹម​សារ​បែប​ប្រតិកម្ម​វាយ​បក​ វាយ​ប្រហារ​ត្រលប់​ទៅ​វណ្ណដា​វិញ​។

ចំពោះ​បរទេស​ឯណោះ​វិញ​គេ​មាន​វប្បធម៌ ឬ​ចម្រៀង​បែប​ Diss Song (Diss Track) នេះ​មុន​ប្រទេសកម្ពុជា​ ឧទាហរណ៍​ដូច​ជា​ Diss Track របស់​ Justin Timberlake ចំពោះ​ Britney Spears តាម​រយៈ​បទ​​ចម្រៀង​ «Cry Me A River» មាន​ឃ្លា​មួយ​លើក​ឡើង​ថា​ «You don’t have to say what you did. I already know, I found out from him» ដែល​អត្ថន័យ​​នេះ​បាន​បង្ហាញ​ពី​ការ​បែក​ចិត្ត​របស់​ Britney ចំពោះ​ខ្លួន​។ ចំណុច​ដែល​គួរ​ឱ្យ​កត់​សម្គាល់​សូម្បី​តែ​តារា​សម្ដែង​ស្រី​ក្នុង​បទ​នេះ​ ក៏​ Justin ជ្រើសរើស​មនុស្ស​ស្រី​សក់​ពណ៌​ទង់​ដែង​ដូច​ជា​ Britney Spears ផង​ដែរ។

ឧទាហរណ៍​មួយ​ទៀត​បទ​ចម្រៀង​​បែប​ Diss Track របស់​តារា​ ​Youtube ​ល្បី​ឈ្មោះ​ Logan Paul បាញ់​ចំពោះ​ប្អូន​ប្រុស​ខ្លួន​ Jake Paul គឺ​បទ​ «The Fall of Jake Paul» ជា​ដើម​៕

ប្រភព៖ Shorteng, Fengjaizine

បទ «ចុម​អាអូន​អត់ដេក»

បទ​ «J+O II»

Share.