សិល្បៈ​ជាតិ​៖ ខណៈ​ដែល​មាន​ការ​ជជែក​វែក​ញែក​គ្នា​ច្រើន​លើ​ការ​លួច​បទ​ភ្លេង ការ​ទិញ​ភ្លេង ការ​ប្រើ​ប្រាស់​ Loop ជា​ដើម​ រហូត​​ដល់​​រឿង​នេះ ​បាន​​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ ស្រាប់​តែ​ថ្មីៗ​នេះ​​តារា​ចម្រៀង​ Rap ប្រុសឡា​ក៏​ ​​ចេញ​មក​បង្ហាញ​ការ​យល់​ឃើញ​ខ្លី​គួរ​ឱ្យ​សរសើរ​ ដែល​​ជា​គតិ​ដាស់​តឿន​ស្មារតី​​ពាក់​ព័ន្ធ​នឹង​​​ការ​បង្កើត​ស្នាដៃ។

ខណៈ​ដែល​ Top Rapper ពីរ​ដួង​របស់​កម្ពុជា​កំពុង​តែ​មាន​សង្គ្រាម​ Diss Track កក្រើក​ប្រទស​ ប៉ុន្តែ​តារា​ចម្រៀង​រូប​សង្ហា​ Bross La ក៏មិន​បាន​បង្ហាញ​​គោល​ជំហ​ថា​ខ្លួន​គាំទ្រ​ ឬ​ស្ថិត​នៅ​ក្នុង​បក្ស​ណាមួយ​​នោះ​ទេ​។ ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២២​ ​ប្រុសឡា ធ្លាប់​បាន​ចេញសំណេរ​បញ្ជាក់​ច្បាស់​ៗ​ថា​ខ្លួន​មិន​នៅ​ក្នុង​សង្គ្រាម​ Diss Track នោះ​ឡើយ​៖ «សូម​បញ្ជាក់​ No ​Diss​ ​Track ​from ​me​.​ ​It’s​ ​not​ ​my​ ​កម្មវិធី​​ ហើយ​​​ក៏​អត់​មាន​បទ​ចម្រៀង​ចេញ​ពី​ ​CG ​ក្នុង​អំឡុង​ពេល​សប្តាហ៍​នេះ​ដែរ​ ​សូម​អរគុណ​ ​#​CGmovement​»

ប៉ុន្តែ​ប្រុស​ឡា​ (Bross La) បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ចែក​រំលែក​ជាមួយ​នឹង​ក្រុម​អ្នក​គាំទ្រ​របស់​លោក​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ថា៖ «​យើង​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ប្រកួត​ប្រជែង​ ​យើង​គេច​មិន​ផុត​ពី​ការ​វាយ​តម្លៃ​និង​ការ​ប្រៀប​ធៀប​នោះ​ទេ​ ​ការ​បង្កើត​ស្នាដៃ​ក៏​មិន​ទាមទារ​ទាល់​តែ​ឈ្នះ​អ្នកដទៃ​នោះ​ដែរ​ ​តែ​ត្រូវ​ឈ្នះ​អតីត​ខ្លួន​ឯង​ ​មាន​ការ​អភិវឌ្ឍ​ខ្លួន​ទាំង​ចំណេះ​និង​ជំនាញ​ ​បង្កើត​ស្នាដៃ​អោយ​គេ​ចង​ចាំ​ថា​ ​បុគ្គល​មួយនេះ​​ ​បាន​បង្កើត​របស់​នេះ​ ​ធ្វើ​រឿង​មួយ​នេះ​ ​ម្ចាស់​បទ​មួយ​នេះ​ ​#​CG​movement​»

ការ​លើក​ឡើង​របស់​លោក​ថ្វី​ត្បិតតែ​ខ្លីពិត​មែន​ ប៉ុន្តែ​ទទួល​បាន​ការ​សរសើរ​ពី​​អ្នក​គាំទ្រ​និង​សាធារណជន​ចំពោះ​ការ​យល់​ឃើញ​បែប​សន្តិភាព​របស់​លោក​។ គេ​សង្កេត​ឃើញ​ថា​អ្វី​ដែល​ប្រុស​ឡា​ និយាយ​នេះ​គឺជា​ពិត​ត្រឹម​ត្រូវ​ខ្លាំង​ណាស់​ យើង​មិន​គួរ​ឱ្យ​ពេល​វេលា​ទៅ​ប្រៀប​ធៀប​ជាមួយ​នឹង​អ្នក​ដទៃ​ ចង់​ចាញ់​ ចង់​ឈ្នះ​ បង្កើត​ទៅ​ភាព​ច្រណែន ខឹង និង ​​ស្អប់​ ប៉ុន្តែយក​ពេល​វេលា​មក​អភិវឌ្ឍ​ខ្លួន​ កែប្រែ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ឯង​គឺជា​រឿង​ដែល​ប្រពៃ​បំផុត​។

​នៅ​ក្នុង​ប្រយោគ​ដែល​​ប្រុស​ឡា បាន​លើក​យក​មក​និយាយ​នោះ​គេ​អាច​និយាយ​បាន​ថា​តារា​ចម្រៀង​រូប​នេះ​ កំពុង​តែ​ប្រដៅ​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​ស្នាដៃ​កូពី មិន​មែន​ Original ឱ្យ​មាន​ការ​គិត​គូរ​ឡើង​វិញ​ ជា​ពិសេស​ប្រឹងប្រែង​ធ្វើ​អ្វី​ ឬ​បង្កើត​អ្វី​ដែល​ជា​របស់​ខ្លួន​ឯង​ ដើម្បី​ឱ្យ​អ្នក​ផង​គេ​ចងចាំ​ស្នាដៃ​ ថា​អ្នក​ណា​គឺជា​អ្នក​ចម្រៀង​ ឬ​ជា​​ម្ចាស់​បទ​​គឺជា​រឿង​ល្អ​ប្រសើរ​បំផុត​។

Share.