ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ (Hun Sen Cup) មាន​ការ​ប្រកួត​សរុប​ចំនួន​​៤៤​លើក រាប់​ពី​វគ្គ​ជម្រុះ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ឯក​ថ្នាក់​ជាតិ មាន​សមានជិក​​ចំនួន​​២២​ក្រុម ប៉ុន្តែ​ជារួម​មាន​តែ​ក្រុម​វិសាខា ប៉ុណ្ណោះ ដែល​​មាន​កីឡាករ​ឈ្នះ​ងារ Man Of The Match គ្រប់​ការ​ប្រកួត​តែ​ម្តង​ ដោយ​ក្នុង​នោះ​៖

*វគ្គ​១៦ក្រុម​ចុងក្រោយ
-ជើងទី១៖ សៀមរាប ០-៦ វិសាខា (Man Of The Match សា ទី)
-ជើង​ទី២៖ វិសាខា ៣-២ សៀមរាប (Man Of The Match គី រីណា)
*វគ្គ​៨ក្រុម​ចុងក្រោយ
-ជើង​ទី១៖ Tiffy Army FC ១-៣ វិសាខា (Man Of The Match អ៊ុក សុវណ្ណ)
-ជើង​ទី២៖ វិសាខា ៣-០ Tiffy Army FC (Man Of The Match ស៊ិន កក្កដា)
*វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ
-ជើង​ទី១៖ ភ្នំពេញក្រោន ១-២ វិសាខា (Man Of The Match សា ទី)
-ជើង​ទី២៖ វិសាខា ២-១ ភ្នំពេញក្រោន (Man Of The Match ស៊ិន កក្កដា)
*វគ្គ​ផ្ដាច់ព្រ័ត្រ
-បឹងកេត ៣-៤ វិសាខា (Man Of The Match កែវ សុខសិលា)

Share.