ខ្សែ​បម្រើ​ ច្រឹង ពលរដ្ឋ បាន​បន្ត​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ជួយ​ក្រុម​បាល់ទាត់​វិសាខា ឈ្នះ​ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ​២០២២ (Hun Sen Cup) ថ្មីៗនេះ ពោល​គឺ​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ដែល​ឈ្នះ​ពានរង្វាន់​នេះ​ច្រើន​លើក​ជាង​កីឡាករ​ផ្សេងៗ​ទាំង​អស់។

សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា រូប​នេះ​ធ្លាប់​ឈ្នះ​ម្នាក់​ឯង​រហូត​ដល់​ទៅ​៦លើក​ឯណោះ គឺ​៖
លើក​ទី១៖ ឆ្នាំ​២០១១ ជា​មួយ​ព្រះខ័នរាជស្វាយរៀង
លើក​ទី២៖ ឆ្នាំ​២០១២ ជាមួយ​ព្រះខ័នរាជស្វាយរៀង
លើក​ទី៣៖ ឆ្នាំ​២០១៦ ជាមួយ​ Tiffy Army FC (ក្រសួងការពារជាតិ)
លើក​ទី៤៖ ឆ្នាំ​២០២០ ជាមួយ​វិសាខា
លើក​ទី៥៖ ឆ្នាំ​២០២១ ជាមួយ​វិសាខា
លើក​ទី៦៖ ឆ្នាំ​២០២២ ជាមួយ​វិសាខា

អត្ថបទពាក់ព័ន្ធ៖Hun Sen Cup៖វិសាខា ឈ្នះ​ពាន​ទាំង​៣ឆ្នាំ ជាមួយ​កំណត់ត្រា​មិន​ចាញ់​ទាល់​តែ​សោះ​ទាំង​៣ឆ្នាំ

សូម​បញ្ជាក់​ថា​ ចឹ្រង ពលរដ្ឋ ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​២នាក់ ដែល​ក្លិប​​បាល់ទាត់​នៅ​លីគ​កំពូល​ថៃ ចុះ​កុងត្រា​ត្រៀម​ជួយ​ក្រុម​ក្នុង​កូតារ កីឡាករ​អាស៊ាន គឺ​នៅ​អំឡុង​ឆ្នាំ​២០១៩ ប៉ុន្តែ​រូប​គេ​ត្រូវ​ខកខាន​វិញ ដោយ​សារ​តែ​បញ្ហា​របួស។ បើ​និយាយ​ពី​ក្រុម​ជម្រើស​ជាតិ​វិញ គេ​ធ្លាប់​ចូលរួម​តាំង​ពី​ឈុត​យុវជន​រហូត​ដល់​ឈុត​ធំ បើ​រាប់​ត្រួសៗ​គិត​ពី​ឆ្នាំ​២០១១មក។

រូប​គេ​ត្រូវ​បាន​ក្លិប​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង តំឡើង​ពី​ឈុត​យុវជន​ចូល​ក្រុម​ធំ​នៅ​ឆ្នាំ​២០១០ ហើយ​នៅ​ឆ្នាំ​២០១៣ បាន​ចេញ​ទៅ​ចូលរួម​ក្រុម​ត្រាយអាស៊ី (អង្គរថាយហ្គឺរ បច្ចុប្បន្ន) ខណៈ​ពី​ឆ្នាំ​២០១៥​ដល់​២០១៩ ជា​សមាជិក​ក្រុម​ Tiffy Army FC និង​ពី​ឆ្នាំ​២០២០ ដល់​បច្ចុប្បន្ន បាន​ចូលរួម​ក្រុម​វិសាខា៕

អត្ថបទពាក់ព័ន្ធ៖Hun Sen Cup៖ក្រៅ​ពី​ឈ្នះ​ពាន​ប្រចាំ​ឆ្នាំ ក្រុម​វិសាខា ជា​ក្រុម​ទាត់​ចូលទី​គូ​ប្រកួត​ច្រើន​គ្រាប់​ជាង​គេ

Share.