​ក្លិបបាល់ទះវិសាខា បានក្លាយជាពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​​បាល់ទះ​ក្រសួង​មហាផ្ទៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ៣សិត​ទល់០ លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីសន៍ ម្តុំ​ហ្រ្គេន​ភ្នំពេញ។ ដោយ​លទ្ធផល សិត​ទី១ ចំនួន​២៥ទល់​១៨ សិត​ទី២ ចំនួន​​២៥ ទល់១៧ និង​សិត​ទី៣ ចំនួន២៥ ទល់១៧។

សម្រាប់​ក្រុម​ជ័យលាភី​វិញ​នឹង​ទទួល​មាន៖
វិសាខា ឈ្នះ​ជើង​ឯក ទទួល​បាន​ពានរង្វាន់​ធំ១ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា​១ម៉ឺន​ដុល្លារ
–ក្រសួង​មហាផ្ទៃ ឈ្នះ​ជើង​ឯក​រង ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​៥ពាន់​ដុល្លារ
– បញ្ជាការដ្ឋាន​អង្គរក្ស ឈ្នះ​លេខ៣ ទទួល​បាន​មេដាយ​សំរឹទ្ធិ ម្នាក់១ អម​ដោយ​ថវិកា​៣​ពាន់​ដុល្លារ
–កងពលធំ​អន្តរាគមន៍​លេខ៣ ឈរ​លេខ៤ ទទួល​បាន​ថវិកា ២ពាន់ដុល្លារ។

ខណ:ក្លិបបាល់ទាត់វិសាខា ក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ ក្រោយយកឈ្នះបឹងកេត នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងម៉ោងបន្ថែម១៥នាទី២ដង ដោយលទ្ធផល ៤-៣ បន្ទាប់ពីស្មើគ្នា ២-២ នៅម៉ោងធម្មតា៩០នាទី ក្នុងកីឡដ្ឋាន Smart RSN។

សម្រាប់​ក្រុម​ជ័យលាភី​វិញ​នឹង​ទទួល​មាន៖
វិសាខា ឈ្នះ​ជើង​ឯក ទទួល​បាន​ពានរង្វាន់​ធំ១ មេដាយ​មាស​ម្នាក់១ អម​ដោយ​ថវិកា ១១០,០០០,០០០លានរៀល
–បឹងកេត ឈ្នះ​ជើង​ឯក​រង ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់១ អម​ដោយ​ថវិកា​ ៧០,០០០,០០០លានរៀល
–ភ្នំពេញក្រោន ឈ្នះ​លេខ៣ ទទួល​បាន​មេដាយ​សំរឹទ្ធិ ម្នាក់១ អម​ដោយ​ថវិកា​ ៤០,០០០,០០០លានរៀល

Share.