លោកជំទាវ Jacinda Ardern នាយករដ្ឋមន្ត្រី នៃប្រទេសនូវែលហ្សេឡង់ បានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ដូចបណ្ដាឥស្សរជនបរទេសដៃគូអាស៊ានផ្សេងទៀតដែរ វត្តមានលោកជំទាវនាយកដ្ឋមន្រ្តីនាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី គឺជាឥស្សរជនតំណាងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទៅទទួលបដិសណ្ឋារកិច្ចលោកជំទាវ Jacinda Ardern នៅអាកាសយានដ្ឋានអន្តរជាតិ។ លោកជំទាវ Jacinda Ardern នាយរដ្ឋមន្រ្តីនៃប្រទេសនូវែលហ្សេឡង់ គឺជាមេដឹកនាំស្រ្តីមួយរូប ដែលត្រូវបានគេចាប់អារម្មណ៍ជុំវិញពិភពលោក ក៏ព្រោះតែលោកជំទាវ ធ្លាប់បានបីកូនតូចចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាតិ និងកិច្ចប្រជុំនានា។

New Zealand Prime Minister Jacinda Ardern kisses baby Neve in the General Assembly Hall at the Nelson Mandela Peace Summit during the 73rd U.N. General Assembly in New York.

សូរម្លឹកថា ក្រោយពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០២២​ លោកជំទាវនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ ក៏ធ្លាប់បានឆ្លៀតជជែកគ្នារយៈពេលខ្លីលើបញ្ហាមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាដែរ។ លោកជំទាវ កាលនោះ បានជម្រាបសម្តេចតេជោថានឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា៕

Share.