« #ភាពរួសរាយរាក់ទាក់ គួបផ្សំនឹងប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរដែលបន្សល់ទុកពីដូនតា អាចឆក់យកបេះដូងប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ចូ បៃឌិន ថតស៊ែលហ្វី ជាមួយពលរដ្ឋខ្មែរយើង។❤️❤️❤️ »។ នេះជាខ្លឹមសារភ្ជាប់ដោយរូបភាពដែលអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក បានបង្ហោះលើផេកហ្វេសប៊ុករបស់ខ្លួន។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ចូ បៃដិន ប្រធានាធិបតីអាមេរិក បានឆ្លៀតពេលពីកិច្ចប្រជុំអាស៊ាន ជួបពិភាក្សាការងារជាមួយគ្នាយ៉ាងស្និតស្នាល។ សម្ដេចនាយរកដ្ឋមន្រ្តី និងឯកឧត្តម​ប្រធានាធិបតី បានអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងចំណោមអ្នកបានថតរូបជាមួយប្រធានាធិបតីអាមេរិក ក៏មានជំនួយការសម្ដេចតេជោដែរ៕

Share.