តារាចម្រៀង ហេង ពិទូ បានច្រៀងប៉ះគ្នាជាមួយតារាចម្រៀង ម៉ម ពេជ្ជរិទ្ធ នៅក្នុងកម្មវិធី «The Wall Song Cambodia»​ របស់ស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ដែលម្ចាស់បទ «មិនអាចឃាត់ទេ» គឺជាតារាអាថ៌កំបាំងក្រោយជញ្ជាំង។

លោក ហេង ពិភូ ទស្សន៍ទាយមិនត្រូវនេះថាតារាអាថ៌កំបាំងក្រោយជញ្ជាំងគឺជានរណា បើទោះបីជាមានការផ្ដល់តម្រុយផ្សេងក៏ដោយ។ អ្នកទាំងពីបានបកស្រាយបទចម្រៀងរួមគ្នាដែលមានចំណងជើងថា «យំផ្តាំមេឃ»។ សំឡេងរបស់ ពេជ្ជរិទ្ធ អាចបំភ័នឱ្យលោក ហេង ពិទូ គិតថាជាលោក P-Sand ទៅវិញ។

នៅពេលដឹងថា តារាអាថ៌កំបាំងក្រោយជញ្ជាំងគឺជា ពេជ្ជរិទ្ធ ម្ចាស់បទ «យំផ្ដាំមេឃ» គឺលោក ហេង ពិទូ បានលើកឡើងថា លោកក៏ជាអ្នកគាំទ្ររបស់ ពេជ្ជរិទ្ធ ម្នាក់ដែរ។ លោកថា ពេជ្ជរិទ្ធគឺជាក្មេងប្រុស និងជាតារាចម្រៀងជំនាន់ក្រោយដែលមានទេពកោសល្យខ្លាំងទាំងខាងនិពន្ធទំនុកភ្លេង និង ទំនុកច្រៀង។ និយាយទៅ បើទោះជាក្មេងមែនពិត ប៉ុន្តែពេជ្ជរិទ្ធ ពេញដោយសមត្ថភាពនិងស្ដង់ដា។

ដោយឡែក តារាចម្រៀង ម៉ម ពេជ្ជរិទ្ធ ក៏បានបង្ហាញអារម្មណ៍ដូចគ្នាដែរថា លោកក៏ជាហ្វេនម្នាក់គាំទ្រស្នាដៃបទនិពន្ធបទចម្រៀងរបស់លោក ហេង ពិទូ តាំងពីឈានជើងចូលសិល្បៈដំបូងមកម៉្លេះ ហើយលោកប្រាថ្នាចង់ច្រៀងរួមគ្នាជាមួយលោក ហេង ពិទូ ថែមទៀតផង។

សូមទស្សនាវីដេអូនេះ៖

Share.