សិល្បៈ​អន្តរជាតិ​៖ ក្រោយ​មាន​ដំណឹង​ថា​សេដ្ឋីនី​ ថៃ​ទិញ​បាន​សិទ្ធិ​កម្មវិធី​ Miss Universe របស់​អាមេរិក​ មក​ក្ដោបក្ដាប់​ក្នុង​ដៃ​នោះ​ ស្រាប់​តែស្ត្រី​ភេទ​ទី៣​រូប​នេះ​បាន​ចេញ​មក​បញ្ជាក់​ច្បាស់​ៗ​ ​ថា​ លោក​ស្រី​មិន​មែ​ន​ទិញ​កម្មសិទ្ធិ​នោះ​ទេ​ ប៉ុន្តែ​លោក​ស្រី​ទិញ​យក​ក្រុម​នោះ​តែ​ម្ដង​ បាន​ន័យ​ថា​ចាប់​ពីពេល​នេះ​តទៅ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ចំណាស់​នេះ​មាន​ម្ចាស់​​ជា​ជនជាតិ​ថៃ​។ ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​ស្រី​ហ៊ាន​ចា​យ​លុយ​សុទ្ធ​២០​លាន​ដុល្លារ​ទិញ​ក្រុមហ៊ុន​នោះ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ជាតិ​និយម​និង​ឈឺ​ចិត្ត​ចំពោះ​លទ្ធផល​ដែល​បវរកញ្ញា​ចក្រវាឡ​ថៃ​របូត​តំណែង​ Top 5 នោះ​ឡើយ​។

ម្ចាស់​ក្រុម​ហ៊ុន JKN GLOBAL GROUP Public Limited  លោក​ស្រី Anne Jakkaphong បាន​ឡើង​ថ្លែង​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ជា​ពិសេស​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​ស្រី​សម្រេច​ចិត្ត​ចាយ​ទឹក​លុយ​មហាសាល​ទិញ​យក​អង្គភាព​ Miss Universe មក​គ្រប់​គ្រង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ខ្លួន​ នៅ​​ក្នុង​​កម្មវិធី​​ ​Miss​ Universe​ ​Extravaganza ​នៅ​​ក្នុង​​ប្រទេស​​ថៃ​ ​កាល​​ពី​​ថ្ងៃ​​ទី​៧ ​ខែ​​វិច្ឆិកា​ ​ឆ្នាំ​​២០២២ ​នៅ​​មហោស្រព​​ភាពយន្​ត​ Siam Pavalai Royal Grand ថា​​លោក​ស្រី​​សម្រេច​ចិត្ត​​ ​ភ្លាម​ៗ​​ក្រោយ​​ឃើញ​​​អតីត​​បវរកញ្ញា​​ចក្រវាឡ​ថៃ​​ Miss Universe Thailand 2020 កញ្ញា Amanda Obdam កូន​កាត់​ថៃ​-កាណាដា មិន​ទទួល​បាន​ចំណាត់​ថ្នាក់​ឬ​ឡើង​ទៅ​ដល់​វគ្គ​ជម្រុះ​ Top 5។

Mental health agency dumps Miss Universe Thailand for condemning police  brutality | Coconuts

ការ​លើក​ឡើង​របស់​លោក​ស្រី​ ធ្វើ​ឱ្យ​មាន​សាធារណៈមតិ​ជជែក​វែកញែក​លើ​ករណី​នេះ​ថា ការ​ដែល​ម្ចាស់​ថ្មី​ក្រុមហ៊ុន​បវរកញ្ញា​ចក្រវាឡ​និយាយ​ដូច្នេះ​ បាន​សេចក្ដី​ថា​លោក​ស្រី​​មិន​ទុក​ចិត្ត​អង្គ​ភាព​មួយ​នេះ​ ឬ​ អាច​និយាយ​បាន​ថា​អង្គភាព​នេះ​មាន​អំពើពុក​រលួយ​ ឬក៏​ការ​កាត់​ក្ដី​ដោយ​លម្អៀង​។ល។ ខណៈ​ដែល​មតិ​ខ្លះ​ទៀត​បាន​លើក​ឡើង​​បែប​ក្រើន​រំលឹក​និង​ដាស់​តឿន​ដែរ​ថា​ បើ​ទិញ​ដោយ​មូលហេតុ​បវរកញ្ញា​ប្រទេស​ថៃ​ធ្លាក់ Top5 នោះ​ ក្នុង​នាម​ម្ចាស់​ផ្ទះ​ត្រូវ​តែ​មាន​យុត្តិធម៌ កុំ​លម្អៀង​ កុំ​កាត់​ក្ដី​ព្រោះ​តែ​យើង​មាន​សិទ្ធិ​សម្រេច​ធំ​ជា​ដើម​។ល។​ ​មាន​មតិ​​មួយ​ចំនួន​ទៀត​បាន​សម្ដែង​នូវ​ក្ដី​រំភើប​ចំពោះ​សេដ្ឋីនី​រូប​នេះ​ព្រោះ​បាន​បង្ហាញ​ឱ្យ​ខ្សែ​ភ្នែក​ពិភពលោក​មើល​ឃើញ​ពី​ភាពអស្ចារ្យ​របស់​ជនជាតិ​ថៃ​

ដោយ​ឡែក​លោក​ស្រី Anne ទម្លាយ​ពី​យុទ្ធសាស្ត្រ​តថ្លៃ​ តាំង​ពី​៤០​លាន​ដុល្លារ​ចុះ​មក​នូវ​ត្រឹម​២០​លាន​ដុល្លារ​ថា ចង់​ទិញរបស់​ត្រូវ​មាន​ចិត្ត​សាស្ត្រ​ កុំ​ធ្វើ​ដូច​យើង​ចង់​បាន​ លោក​ស្រី​ថា​លោក​ស្រី​មាន​លុយ​ ប៉ុន្តែ​លោក​ស្រី ធ្វើ​ដូច​ជា​រវល់​ណាស់​ពេល​គេ​ទាក់ទង​មក​លោក​ស្រី​ថា​កំពុង​ជាប់​រវល់​តែតាម​ពិត​កំពុង​នាំ​កូនៗ​ជិះយន្ត​​ហោះ​ដើរ​លេង​ រហូត​គេ​ទម្លាក់​មក​ត្រឹម​៣៥​លាន​​ ៣០លាន​ និង​ចុងក្រោយ​លោក​ស្រី​យល់​ព្រម​ទិញ​នៅ​តម្លៃ​២០​លាន​ដុល្លារ​។ សម្រាប់​កម្មវិធី​ Miss Universe នេះ​បវរកញ្ញ​តំណាង​ប្រទេស​ថៃ​ធ្លាប់​ឈ្នះ​មកុដ​ចំនួន​២​ដង​គត់​ កាល​ពី​ឆ្នាំ​ ១៩៦៥ និង​ឆ្នាំ​ ១៩៨៨។ បវរ​កញ្ញា​ចក្រវាឡ​ថៃ​ឈ្នះ​មកុដ​ឆ្នាំ​១៩៦៥ គឺ​ លោក​ស្រី អាផាត់សារ៉ា ហុងសាគុឡា  (Apasra Hongsakula) និង បវរ​កញ្ញា​ចក្រវាឡ​ថៃ​ឈ្នះ​មកុដ​ ឆ្នាំ​ ១៩៨៨ គឺ លោក​ស្រី ផនធីប ណាគិរុនកាណុក (Porntip Nakhirunkanok)

ប្រភព៖ Youtube, Angelopedia, wiki, google,


Share.