ខេត្តព្រះសីហនុ-ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នាវាពិឃាដកងស្វ័យការពារកងទ័ពជើងទឹកជប៉ុនមួយគ្រឿងឈ្មោះ SJ HARUSAME លេខ DD102 ដឹកនាំដោយលោកវរនាវីឯក KUDO MASANORYប្រធានបេសកកម្មនិងមេបញ្ជាការនាវា លោកវរនាវីទោ BAN MASAYUKI បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងនាមកងទព័ជើងទឹកកម្ពុជា លោកឧត្តមនាវីត្រី អុិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំនាយនាវីអញ្ជើញទៅទទួលស្វាគមន៍ប្រតិភូនាវាពិឃាដកងស្វ័យការពារកងទ័ពជើងទឹកជប៉ុន ពេលចូលចតដល់កំពង់ផែ។

មន្ត្រីកងទព័ជើងទឹកកម្ពុជាឲ្យដឹងថា នាវានេះជាប្រភេទ នាវាពិឃាដ មានបណ្ដោយ ១៥១ម៉ែត្រ ទទឹង ១៧,៤០ម៉ែត្រ ជម្រៅ ទឹក ៥,២០ម៉ែត្រ ទម្ងន់ផ្ទុក៤.៥៥០តោន និងមាននាវិកចំនួន ២០៥នាក់៕

អត្ថបទ៖ ព្រះសីហនុ

Share.