គិតត្រឹម២សតវត្សចុងក្រោយនេះចាប់តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២២ នេះមានប្រទេសចំនួន៩ ជុំវិញពិភពលោក ទទួលបានសិទ្ធក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៏​បាល់ទាត់​ពានរង្វាន់ជើងឯកពិភពលោក FIFA World Cup ខណៈ​​មាន​តែ​ឆ្នាំ​នេះ​ដែល​ចំណាយប្រាក់ច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត។

សារព័ត៌មានត្រយងសូមដកស្រងពីការចំណាយរបស់ប្រទេសដែលទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៏ដ៏សំខាន់មួយនេះ៖

 ១. ក្នុងឆ្នាំ១៩៩៤ សហរដ្ឋអាមេរិក ​បាន​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះដោយបានចំណាយទឹកប្រាក់​សរុប​ចំនួន ៥០០លានដុល្លា ទៅ​លើការរៀបចំការប្រកួត នៅ​កីឡាដ្ឋានចំនួន ៩ ក្នុង​៩ទីក្រុងផ្សេងគ្នា ដោយកាលនោះក្រុមបាល់ទាត់នៃប្រទេសប្រេស៊ីលគឺជាម្ចាស់ជើងឯក World Cup។

២. ក្នុងឆ្នាំ១៩៩៨ ប្រទេសបារាំង បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ FIFA World Cup ដោយបានចំណាយប្រាក់ប្រមាណជាង ២៣០០ លានដុល្លា ទៅលើការចំណាយនានា ​ទាំង​មុនពេលការប្រកួត អំឡុងពេលប្រកួត និងក្រោយចប់ការប្រកួត។ ការ​ប្រកួត​រៀបចំនៅលើកីឡាដ្ឋានទាំង១០ នៃ១០ទីក្រុងផ្សេងគ្នា ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៏នោះ គឺក្រុមម្ចាស់ផ្ទះនេះ បានគ្រងជើងឯកពិភពលោក​លើ​ទឹក​របស់​ខ្លួន​តែ​ម្តង ក្រោយ​យកឈ្នះក្រុមជម្រើសជាតិ  ប្រេលស៊ីល នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ កាល​នោះ​ព្រឹត្តិការណ៏នេះ ប្រកួតនៅថ្ងៃទី ១០ មិថុនា ដល់ទី១២ ខែកក្កដា ឆាំ១៩៩៨ ដោយមាន ៣២ក្រុមចូលរួម។

៣. ឆ្នាំ២០០២ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាសហម្ចាស់ផ្ទះ ដោយកាលនោះប្រទេសទាំងពីបានប្រើប្រាស់លុយ ៧០០០លានដុល្លារ ទៅលើការចំណាយ​នានា ខណៈ​ការ​ប្រកួត​ធ្វើឡើងនៅ២០ កីឡាដ្ឋាន នៃ២០ ទីក្រុងផ្សេងគ្នា ដោយពេលនោះក្រុមជម្រើសជាតិ ប្រេស៊ីល បានយកឈ្នះ​ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុង​វគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតបានចាប់ផ្តើមនៅថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០២។

៤. ឆ្នាំ២០០៦ ប្រទេសអាល្លឺម៉ង់ ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះដោយបានប្រើប្រាស់ទឹកប្រាក់ប្រមាណជា ៤៣០០ លានដុល្លារ នៅក្នុងការរៀបចំ។ ប៉ុន្តែ​កាល​នោះ​ក្រុមជម្រើសជាតិ អ៊ីតាលី ជាម្ចាស់ជើងឯក ក្រោយយកឈ្នះលើក្រុមជម្រើសជាតិបារាំង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ អាល្លឺម៉ង់ បាន​​រៀបចំ​កីឡាដ្ឋានចំនួន ១២ នៃ១២ ទីក្រុងផ្សេងគ្នា ទទួល​ការ​ប្រកួត​ចន្លោះ​ថ្ងៃទី៩ ខែ មិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៦។

៥. ឆ្នាំ២០១០ ប្រទេសអាហ្រ្វិកខាងត្បូង គឺជាស្ថាប័នម្ចាស់ផ្ទះ ដោយបានប្រើប្រាស់ទឹកប្រាក់ប្រមាណជាង ៣៦០០លានដុល្លារ ទៅលើការចំណាយផ្សេងៗ ហើយនៅពេលនោះក្រុមជម្រើសជាតិ អេស្ប៉ាញគឺម្ចាស់ជើងឯក ដោយយកឈ្នះលើក្រុមជម្រើសជាតិហូល្លង់។ ព្រឹត្តិការណ៍​លើ​ទឹកដី​អាហ្រ្វិក​ដំបូង​គេ​នេះ ដំណើរការ​ពី​ថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី ១៣ កក្កដា ឆ្នាំ២០១៤ ដោយការប្រកួតទាំងអស់ បានរៀបការប្រកួតលើកីឡាដ្ឋានទាំង១០ នៃ៩ កន្លែងផ្សេងគ្នា។

៦.ឆ្នាំ២០១៤ ប្រទេសប្រេស៊ីល បានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ហើយបានប្រើប្រាស់ទឹកប្រាក់ចំនួន ១៥00លានដុល្លារ ទៅលើការរៀបចំនានា ហើយការប្រកួតបានបានរៀបចំនៅកីឡាដ្ឋានទាំង១២ នៃ១២ ទីក្រុងផ្សេងគ្នា។ ក្រុមជម្រើសជាតិអាល្លឺម៉ង់ បាន​គ្រងជើងឯកពិភពលោក នៅ​ឆ្នំា​នោះ ក្រោយ​យកឈ្នះទៅក្រុមជម្រើសជាតិអាហ្សង់ទីន។ ការ​ប្រកួត​កាលនោះមានក្រុមចំនួន ៣២ ចូលរួម ដោយ​ដំណើរការ​ពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១២ កក្កដា ឆ្នាំ២០១៤។

៧. ឆ្នាំ២០១៨ ប្រទេសរុស្ស៊ី ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ដោយកាលនោះបានប្រើប្រាស់ទឹកប្រាក់ចំនួន ១១.៦ពាន់លានដុល្លារ ទៅលើការចំណាយ ក្នុងការរៀបចំ ខណៈ​ការ​ប្រកួតធ្វើ​ឡើង​នៅ​កីឡាដ្ឋានទាំង១២ នៃ ១១ទីក្រុងផ្សេងគ្នា។ គ្រា​នោះ​​មាន​ក្រុមជម្រើសជាតិចំនួន៣២ មកពីជុំវិញទ្វីប ចូលរួម​ប្រកួត​ប្រជែង ស្រប​ពេល​ជើងឯក​បាន​ទៅ​​ប្រទេស​បារាំង ក្រោយ​យកឈ្នះក្រូអាត នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

៨. ឆ្នាំ២០២២ ប្រទេសនៅកាតាដែលជាប្រទេសដំបូងគេនៅមជ្ឈម៏បូពា ដែលទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៏ FIFA World Cup នេះដោយបានប្រើប្រាស់ទឹកប្រាក់ក្នុងការរៀបចំច្រើនជាងគេបង្អោះ គឺមានចំនួនជាង ២២០លានដុល្លារ ក្នុងចំណោមប្រទេសទាំង៩ ដែលគិតចាប់តាំងពីឆ្នាំ១៩៩៤ មកម្លេះ។

គួរបញ្ជាក់ផងដែលថា ព្រឹត្តិការណ៏បាល់ទាត់ពិភពក្នុងឆ្នាំ២០២២ នេះមានក្រុមជម្រើសជាតិចំនួន៣២ មកពីជុំវិញទ្វីបនានា នឹងចាប់ផ្តើមយុទ្ធនាការរបស់ក្រុមរៀងៗខ្លួនទៅតាមពូលនីមួយៗ។ ដោយ​នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាង​មុខ​នេះ​ប្រកួតបើកឆាក គឺក្រុមម្ចាស់ផ្ទះកាតា នឹងជួបជាមួយក្រុមជម្រើសជាតិ អេក្វាទ័រ នៅវេលាម៉ោង ១០.៣០ ម៉ោងនៅប្រទេសកម្ពុជា៕

Share.