សិល្បៈអន្តរជាតិន៖ «Reborn Rich» ភាពយន្តភាគរឿងចុងក្រោយរបស់ Song Jong Ki ពេលនេះកំពុងតែល្បីល្បាញខ្លាំង និងមានចំនួនទស្សនាកើនឡើងជាលំដាប់ថ្វីត្បិតទើបតែបញ្ចាំងបានត្រឹម២សប្ដាហ៍ក្ដី។ យ៉ាងណាមិញរឿងភាគដែលកំពុងតែល្បីល្បាញនេះបែរជាអាក់ខានមិនបានចាក់ផ្សាយឱ្យអ្នកគាំទ្របានទស្សនាទៅវិញ។

ភាពយន្តភាគ Reborn Rich ដែលជារឿងភាគថ្មីសន្លាងសម្ដែងនាំដោយ Song Jong Ki គឺជារឿងភាគថ្មីដែលមកជួយដោះស្រាយស្ថានភាពលំបាកឱ្យស្ថានីយ JTBC ដោយមានកាលបរិច្ឆេទចាក់ផ្សាយចំនួន៣ថ្ងៃជាប់ៗគ្នា គឺថ្ងៃសុក្រ-សៅរ៍-អាទិត្យ។ ប៉ុន្តែកាលពីថ្ងៃសុក្រ ទី២ ខែធ្នូ ដែលជាថ្ងៃចាក់ផ្សាយ Reborn Rich នោះ រឿងភាគនេះមិនត្រូវបានចាក់ផ្សាយនោះឡើយ ដោយសារតែជាន់ម៉ោងការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោករវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសព័រទុយហ្គាល់ ដូច្នេះហើយរឿងភាគនេះ On Air ត្រឹមតែថ្ងៃទី (3-៤ ធ្នូ) ចំណែកសប្ដាហ៍បន្ទាប់រឿងនេះនឹងត្រលប់មកចាក់ផ្សាយតាមធម្មតាវិញ៕



