កំពង់ស្ពឺ ៖ រថយន្តហុីយ៉ាន់ដាយដឹកដែកមួយគ្រឿង កំពុងបើកបរ ស្រាប់តែបែកកង់មុខ រេទាញចង្កូតទៅបុកជាមួយរថយន្តនីសាន់បែនដឹកថ្ម កំពុងបើកច្រាសទិស បណ្តាលឲ្យក្រឡាប់ចាក់ថ្មពេញផ្លូវ ចំណែករថយន្តហុីយ៉ាន់ដាយ ធ្លាក់ខ្ទេចកាប៊ីន ធ្លាក់ដែករាយប៉ាយពេញផ្លូវ រងរបួសធ្ងន់៣នាក់ កាលពីវេលាម៉ោង១២និង៤៥នាទីរសៀល ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូ ម៉ែត្រ លេខ៨២-៨៣ ចំណុចភូមិ១ ឃុំត្រែង ត្រយឹ ង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បើតាមសមត្ថកិច្ច ភាគីខាងរថយន្តម៉ាកហ៊ី យ៉ាន់ដាយ ព ណ៌ ស គ្មានស្លាកលេខ ដឹកដែក បើកបរដោយឈ្មោះ ឈុន លីគៀ ង ភេទប្រុស អាយុ២៩ឆ្នាំ នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមដំណើរជាមួយ ២នាក់ ឈ្មោះ ឡូញ អឹង ភេ ទប្រុស អាយុ២៤ឆ្នាំ នៅឃុំរោងដំរី ស្រុកបា ភ្នំ ខេត្តព្រៃវែង និងម្នាក់ទៀតមិនទាន់ស្គាល់ ឈ្មោះ ។ រថយន្ដបានបើកពីលិចទៅទិសខាងកើត ដល់ចំណុចកើតហេតុ បានផ្ទុះបែកកង់បានរេចង្កូតទៅ បុករថយន្តបែន ម៉ាកនីសាន់ ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1886 បើកបរដោ យឈ្មោះ លី ប៊ុនលី ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះ សីហ នុ ដែលកំពុងបើកបរច្រាសទិសគ្នា បណ្តាលឲ្យក្រឡាប់ចាក់ថ្មចោលពេញផ្លូវ ចំណែករថយន្តហុីយ៉ាន់ដាយ ខ្ទេចធ្លាក់កាប៊ីន ធ្លាក់ដែករាយប៉ាយពេញផ្លូវ រងរបួសធ្ងន់៣នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចចាត់ចែងស្ទូចលើកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.