ប្រិយមិត្តអ្នកទស្សនាដែលនិយមទស្សនាភាពយន្តភាគបែបកម្សត់ព្រាត់ប្រាសប្រាកដជាស្គាល់រឿង «កូនគ្មានខាន់ស្លា» ថ្មីៗនេះមានដំណឹងមកថាភាពយន្តភាគមួយនេះត្រៀមបញ្ចាំងវគ្គ២ហើយ។
សូមចុចអាន «មេឃខៀវ» ភាពយន្តភាគប្រុសស្រលាញ់ប្រុសថ្មីទាញប្រុសស្អាត Lee Myko ប៉ះ វណ្ណថៃ

យោងតាមរយៈការប្រកាសពីប្រព័ន្ធតេឡេក្រាមរបស់ Sastra Film បានឱ្យដឹងថាខ្សែរឿងជីវិត «កូនគ្មានខាន់ស្លា» ដែលសម្ដែងដោយលោក ម៉ឺន ឯកសុភារិទ្ធ និង កញ្ញា ឈិន មុនីនាថ នឹងត្រៀមបញ្ចាំងវគ្គ២របស់ខ្លួននៅក្នុងពេលឆាប់ៗខាងមុខនេះ។
សូមចុចអាន ឌី សូនីត្តា ច្រានចោលព័ត៌មានរសើបមិនចុះសម្រុងពាក់មុខខ្លាដាក់ គង់ ចាន់ស្រីមុំ!
រឿងភាគបែបអប់រំដែលធ្លាប់នាំអារម្មណ៍អ្នកទស្សនាឱ្យអណ្ដែតអណ្ដូងកម្សត់ ចូលតួទៅតាមឈុតឆាកនៃសាច់រឿង មានគ្រប់រសជាតិ ស្នេហា ការស្អប់ខ្ពើម ឈ្នានីសនិងរើសអើង។ សាច់រឿងនេះបរិយាយពីក្មេងស្រីដែលគ្មានឪពុកគ្របគ្រងថែរក្សាដូចជាក្មេងដទៃ ហើយរស់នៅតែពីរនាក់ម្ដាយនិងកូន ក្រោមការមាក់ងាយពីអ្នកដទៃ។ រឿងអប់រំរំលេចនូវសាច់រឿងពិតចេញពីសង្គមពិត ដែលបុរសមួយចំនួនចូលចិត្តលេងសើចជាមួយនឹងមនុស្សស្រី រហូតធ្វើឱ្យនាងត្រូវខកចិត្តខូចខ្លួនប្រាណ ក្លាយជាស្ត្រីមេម៉ាយ ទទួលរងតែការជាន់ឈ្លីពីអ្នកដទៃ។

យ៉ាងណាមិញ សម្រាប់វគ្គទីពីរនៃរឿងភាគមនោសញ្ចេតនាបែបកម្សត់មួយនេះ នៅមិនទាន់ត្រូវបានទម្លាយឱ្យដឹងទេថា ដំណើរនៃសាច់រឿងនឹងដើរចេញទៅកាន់ច្រកមួយណា ចំណែកតួអង្គ «កូនគ្មានខាន់ស្លា» ដែលសម្ដែងដោយកញ្ញា ឈិន មុនីនាថ នឹងត្រូវប្រឈមនឹងជោគវាសនានៃជីវិតបែបណាទៀតនោះ។
ចង់ដឹងកាន់តែច្បាស់នោះប្រិយមិត្តអ្នកទស្សនាដែលនិយមគាំទ្ររឿងភាគខ្មែរ កុំភ្លេចរង់ចាំទស្សនារឿងភាគនេះនៅពេលចាក់បញ្ចាំង។

