កំពង់ឆ្នាំង ៖ ផ្ទះពលរដ្ឋចំនួន៦ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ ឆេះហ្មត់ អស់ទាំងទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៩យប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នៅចំណុចភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទាំង៦ខ្នងរួមមាន ៖ ១ ឈ្មោះ ពត ណាក់ ភេទស្រី អាយុ៣៥ឆ្នាំ ផ្ទះទំហំ៨ម៉ែត្រX ២៥ម៉ែត្រ សង់ពីឈើលើថ្មក្រោម ត្រូវបានភ្លើងឆេះស្ទើរអស់ទាំងស្រុង ។ ២ ឈ្មោះ ហៀង ផល្លា ភេទប្រុសអាយុ៥៤ឆ្នាំ ផ្ទះទំហំ៨ម៉ែត្រX ២៥ម៉ែត្រ សង់ពីឈើ ត្រូវបានភ្លើងឆេះអស់មួយកំណាត់ខាងក្រោយ ។ ៣ ឈ្មោះ ហួត សំអូន ភេទស្រី អាយុ៧៥ឆ្នាំ ផ្ទះទំហំ៩ម៉ែត្រ×៣៥ម៉ែត្រ ឆេះអស់ខាងក្រោយទាំងស្រុង។ ៤ ឈ្មោះ ដោក ចំរើន ភេទប្រុស អាយុ៥៤ឆ្នាំ ទំហំ៨ម៉ែត្រ×៣៥ម៉ែត្រឆេះទាំងស្រុង ។ ៥ ឈ្មោះ ហ៊ិន ហុកលី ភេទប្រុសអាយុ ៨៧ឆ្នាំ ផ្ទះទំហំ១០ម៉ែត្រ×៥០ម៉ែត្រ ឆេះអស់ទាំងស្រុង ។ ៦ ឈ្មោះ ហ៊ិន ហុកឡេ ភេទប្រុស អាយុ ៧៥ឆ្នាំ ផ្ទះទំហំ១០ម៉ែត្រ×៥០ម៉ែត្រ ភ្លើងឆេះអស់ទាំងស្រុង ។
សមត្ថកិច្ចបានបន្តទៀតថា ចំពោះមូលហេតុ ផ្តើមឲ្យកើតគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ។ក្នុងប្រតិបត្តិការខាងលើ រថយន្តពន្លត់អគ្គិភ័យ ចំនួន២៥គ្រឿង បាញ់ទឹកពន្លត់ភ្លើង ៕






អត្ថបទ៖តាតុង សែនជ័យ
