ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានបញ្ជូនក្រុមចោរ កាច់កម៉ូតូ ចំនួន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូឆ្នាំ២០២២ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យមាន១.ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពុនសាង ស្រុកព្រៃកបាស ខេត្តតាកែវ។ ២.ឈ្មោះ អែល ហិល ភេទប្រុស អាយុ២៧ឆ្នាំ មុខមិនពិតប្រាកដ ស្នាក់នៅវត្តស្ទឹងមានជ័យ មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ៣.ឈ្មោះ ជុំ វិរៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មី មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

កាលពីវេលាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំកម្លាំង និងបញ្ជារផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន សហការជាមួយ អធិការដ្ឋាននគរបាលខណ្ឌដង្កោ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការ ក្នុងការស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នូវក្រុមជនសង្ស័យ ពាក់ព័ន្ធនឹង ករណី កាច់.ក ម៉ូតូ និងប្លន់ប្រដាប់អាវុធយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើង ក្នុងភូមិសាស្ត្រជាច្រើនខណ្ឌ ។

សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូ០២គ្រឿង រថយន្តមួយគ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផងដែរ ដូចជាស្លាកលេខម៉ូតូ សម្ភារះសម្រាប់ធ្វើសកម្មភាពកាច់.ក ម៉ូតូ និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់៕
អត្ថបទ៖ ចតុមុខ

