អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda នឹងមិនមានវត្តមានក្នុងការដឹកនាំក្រុមគោព្រៃកម្ពុជាប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតមិត្តភាពកម្តៅសាច់ដុំ ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Mitsubishi Electronic Cup 2022 នៅប្រទេសម៉ាឡេស៊ីឡើយ។

ពោលគឺលោក Keisuke Honda បានបង្ហោះនៅបណ្តោញសង្គម Twitter ថ្លែងដូច្នេះថា៖«ខ្ញុំនឹងបន្តស្នាក់នៅប្រទេសកាតា រហូតដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទោះបីប្រទេសជប៉ុនធ្លាក់ក៏ដោយ ប៉ុន្តែខ្ញុំសប្បាយចិត្តនៅទីនេះ ដោយស្រមៃថាខ្លួនខ្ញុំជាគ្រូបង្វឹកផង, ជាពិធីការអត្ថាធិប្បាយផង»។

គួរដឹងថាលោក Keisuke Honda បានយល់ព្រមទទួលធ្វើជាពិធីករ និងអ្នកវិភាគសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ឱ្យក្រុមហ៊ុនផ្សព្វផ្សាយ Abema TV របស់ប្រទេសជប៉ុន រហូតដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូ ខាងមុខ។

ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ មុនពេលជួបជួប ហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ វេលាម៉ោង ៧:០០នាទីយប់ ក្នុងការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

Share.