ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមទស្សនាការប្រកួតបាល់ទាត់មិត្តភូមិ រវាងក្រុមភូមិព្រែកខ្ចាយ និងក្រុមដងពិឃាត នៅបរិវេណទីលានបាល់ទាត់ ដងកាំបិត ស្ថិតនៅភូមិ ដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


ឯកឧត្តមបណ្ឌិត បានសម្តែងនូវការអបអរសាទរ នឹងមានមោទកភាពយ៉ាងខ្លាំង ចំពោះការរីកចម្រើនផ្នែកវិស័យកីឡាបាល់ទាត់នៅក្នុងខេត្តត្បូងឃ្មុំ ចំពោះការរីកចម្រើនទាំងផ្នែកស្មារតី និងបច្ចេកទេសក្នុងការលេងទម្រង់បាល់ប្រយុទ្ធ ហើយឯកឧត្តមក៏សង្ឃឹមជឿជាក់ថា វិស័យកីឡាប្រភេទនេះ នឹងមានការរីកចម្រើនកាន់តែខ្លាំង ហើយថ្ងៃនេះពុំមែនជាពានរង្វាន់អាជីប ប៉ុន្តែបានបង្ហាញឱ្យឃើញពីការចូលរួមកាន់តែច្រើនឡើងៗពីសំណាក់ក្រុមដែលបានដាក់ពាក្យចូលរួមប្រកួត ហើយសន្ទុះនៃអ្នកគាំទ្រ ក៏ដូចជាសមត្ថភាពរបស់ក្រុមនីមួយៗត្រូវបានមើលឃើញថាវិវត្តន៍កាន់តែខ្លាំងឡើង ។


ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនឡើងបន្ថែមទៀត ទាំងក្រុមត្រូវប្រកួត ទាំងអ្នកគាំទ្រ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំផុសចលនាសាមគ្គីភាព ចំណងមិត្តភាព របស់យុវជនទូទាំងប្រទេស ជាពិសេសគឺជំរុញយុវជនគ្រប់រូប ឱ្យងាកមកគាំទ្រកីឡា ចូលរួមហាត់កីឡា ដើម្បីសុខភាព និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗ ។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានប្រគល់ថវិកាដល់ក្រុមបាលទាត់ចំនួន៤ក្រុមក្នុងមួយក្រុមៗទទួលបាន ៥០០,០០០រៀល បាល់ចនួន០៨គ្រាប់ ជួនគណៈកម្មការប្រកួត១,០០០,០០០រៀល រួមនិងសម្ភារៈមួយចំនួនទៀត ៕

អត្ថបទ៖ សាន វីឡែម

Share.