កំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ជាអ្នកលក់ខោអាវ តាមអនឡាញ ដោយសារតែមានវិប្បត្តិផ្លូវចិត្ត បញ្ហាក្នុងគ្រួសារ រឿងលុយកាក់ បែរជាគិតខ្លី សម្រេចបញ្ចប់ជីវិត ដោយលេបថ្នាំ ហើយចងកសម្លាប់ខ្លួន នៅកាំជណ្តើរក្នុងផ្ទះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ស្ត្រីរងគ្រោះ មានឈ្មោះ ម៉ែន សិរីរ័ត្ន ផេកហ្វេសប៊ុក Ah Roth Bigsize អាយុ៣០ឆ្នាំ មុខរបរលក់ខោអាវ តាមអនឡាញ នៅប្រទេសថៃ មានទីលំនៅផ្ទះកើតហេតុ ។
យោងតាមផេករបស់ជនរងគ្រោះ ឃើញថា ប៉ុន្មានថ្ងៃជាប់ៗគ្នា ជនរងគ្រោះ សរសេរបង្ហោះ ក្នុងន័យ មានវិប្បត្តិផ្លូវចិត្ត បញ្ហាក្នុងគ្រួសារ រឿងលុយកាក់ ស្រាប់តែមកដល់ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សាច់ញាតិប្រទះឃើញអ្នកនាង ម៉ែន សិរីរ័ត្ន សម្លាប់ខ្លួន ដោយចងកភ្ជាប់នឹងកាំជណ្តើរទៅវិញ បង្កឲ្យភ្ញាក់ផ្អើល ។
តាមប្រភពមួយបានឲ្យដឹងថា មុននឹងសម្រេចចិត្តបែបនេះ ស្ត្រីរងគ្រោះលេបថ្នាំ រួចទើបចងកសម្លាប់ខ្លួន ៕




អត្ថបទ៖តាតុង សែនជ័យ
