សិល្បៈ​ជាតិ​៖ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ ឆ្នាំ​២០២២ ម្សិលមិញ​នេះ​ សិល្បករ​-សិល្បការិនី​ ​ជា​ច្រើន​រូបបាន​ចូលរួម​ក្នុង​កម្មវិធី​ «បុណ្យ​កតញ្ញូ​ មហាបុព្វ​វីរ​បុរស​ ព្រះ​មនុស្ស​នាគ​ទេព​» នៅ​វត្ត​ព្រះ​ធាតុ​។

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ មាន​សិល្បករ​-សិល្បការិនី​ជា​ច្រើន​ដួង​បាន​ទៅ​ជួប​ជុំ​គ្នា​នៅ​វត្ត​ព្រះ​ធាតុ (តាខ្មៅ​) ដើម្បី​រៀបចំ​កម្មវិធី​រំលឹក​នឹក​គុណ​ដល់​បារមី​ស្ដេចនាគ​ ដែល​ជា​ពូជពង្ស​ខាង​មាតា​របស់​ខ្មែរ​តាំង​ពី​សម័យ​កាល​នៃ​ការ​កកើត​នគរ​ខ្មែរ​។

យ៉ាង​ណា​មិញ​​នៅ​ក្នុង​កម្មវិធី​នោះ​សង្កេត​ឃើញ​ថា​តារា​ប្រុស​ៗ​ជា​ច្រើន​រូប​ដែល​បាន​ទៅចូលរួម​និង​គ្រង​ឈុត​បុរាណ​ជា​នាគ​ពិត​ជា​ស្រស់​សង្ហា​ និង​ស័ក្ដិ​សម​ណាស់​ ជា​ពិសេស​សាច់​ដុំ​៦​កង់​ណែនហាប់​ បង្ហាញ​ឱ្យឃើញ​ពី​ការ​​ចេះ​ថែ​រក្សា​សុខ​ភាព​ និង​ស្រលាញ់​ចូល​ចិត្ត​ហាត់​ប្រាណ​។

ចង់​ដឹង​ថា​មាន​សិល្បករ​បុរស​ៗ​រូប​ណា​ខ្លះ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​

Share.