ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២២ លោកស្រី គឹម សុគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទ ខ្មែរ អាមេរិកាំង នីហ្សេរីយ៉ា៤នាក់ករណីផ្តួចផ្តើមគំនិតក្នុងអំពើ ជួញដូរ រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ជាង១គីឡូក្រាម ។
ជនត្រូវចោទទាំង៤នាក់រួមមាន៖១.ឈ្មោះ ធឿន តុលា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ ២.ឈ្មោះ MATTEW DAVID SAMPLE ភេទប្រុស អាយុ៣០ឆ្នាំជនជាតិ អាមេរិក កាន់លិខិតឆ្លង ដែន លេខ:៥០៥៥៧៣២៦២ ៣.ឈ្មោះ DAVID VINCENT ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា និង៤. ឈ្មោះ NWOKO PRECIOUS CHINEME ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា។

ពេលបញ្ចប់សវនាការសួរដេញដោលលើជនជាប់ចោទចប់ លោកស្រីប្រធានក្រុមប្រឹក្សាជំនុំជម្រះបានកំណត់យកថ្ងៃទី១១ខែមករាឆ្នាំ២០២៣ ដើម្បីប្រកាសសាលក្រម។
គួររំលឹកថា ក្រុមជនត្រូវចោទនិងគ្រឿងញៀនទាំងត្រូវសមត្ថកិច្ចចុះបង្ក្រាបចំនួន៣គោលដៅជាបន្តបន្ទាប់គឺ គោលដៅទី១ នៅថ្ងៃទី០៥ ខែ កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង១៨ និង១៥នាទី នៅចំណុចគល់ស្ពាន ជ្រោយចង្វារក្បែរង្វង់មូលបាយ័ន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គោលដៅទី២ នៅថ្ងៃទី៥ខែកុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង១៩ និង១០នាទី នៅ ចំណុច មុខ ផ្សារដេប៉ូ ផ្លូវនិរុស ក្នុងសង្កាត់ផ្សារដេប៉េ២ ខណ្ឌទួលគោករាជធានីភ្នពេញ។
គោលដៅទី៣ នៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង៨ និង៣០នាទី នៅចំណុចផ្លូវលេខ៥ ក្នុងបូរីពិភពថ្មី(ចំការដូង) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ១.ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ១គីឡូក្រាម ២ថ្នាំញៀនប្រភេទនីមេតាហ្សេប៉ាម(ICE) ៣០០,៦០ ក្រាម ៕
អត្ថបទ៖ចតុមុខ
