សិល្បៈអន្តរជាតិ៖ ខ្សែការពារស្លាបស្ដាំ Achraf Hakimi បានដឹកនាំប្រទេសម៉ារុកឱ្យឡើងដល់វគ្គ៤ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះប្រទសអេស្ប៉ាញនិងព័រទុយហ្គាល់នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ថ្វីត្បិតចាញ់ក្រុមមាន់គកបារាំងដោយ លទ្ធផល២ទល់នឹង០ ប៉ុន្តែសម្រាប់ប្រទេសម៉ារ៉ុក នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ប្រទេសជាតិរបស់ពួកគេ។

សម្រាប់ Achraf Hakimi គឺជាកីឡាករដ៏លេចធ្លោមួយរូបក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup។ តារាបាល់ទាត់មកពីអាហ្វ្រិកខាងជើងរូបនេះបានជួយឱ្យប្រទេសរបស់ខ្លួនក្លាយជាប្រទេសទីមួយមកពីទ្វីបអាហ្វ្រិចដែលអាចឡើងដល់វគ្គពាក់៤ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះក្រុមជើងខ្លាំងព័រទុយហ្គាល់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
សមាជិកក្រុម Paris Saint-Germain វ័យ24ឆ្នាំរូបនេះមានជំនាញការពារស្លាបស្ដាំយ៉ាងរឹងមាំ។ ថ្វីត្បិតតែសមត្ថភាពលេងបាល់របស់គេចាត់ថាមានភាពស្ទាត់ជំនាញ អាចឆក់បានបេះដូងអ្នកគាំទ្រជាច្រើនទាំងនៅកាតានិងជុំវិញពិភពលោក ប៉ុន្តែមនុស្សមិនច្រើននោះទេដែលស្គាល់ពីអត្តសញ្ញាណភរិយារបស់គេគឺនាង Hiba Abouk ដែលត្រូវបានខ្សែភ្នែកសាធារណជនទទួលស្គាល់ថាជាកំពូលស្រីស្អាតម្នាក់។
មែនទែនទៅ Hakimi កើតនៅទីក្រុងម៉ាទ្រីត ប្រទេសអេស្ប៉ាញ ដោយសារតែឪពុកម្ដាយរបស់គេបានចាកចេញពីប្រទេសកំណើតម៉ូរ៉ុកកូប្ដូរដីថ្មី ដើម្បីស្វែងរកឱកាសល្អសម្រាប់ជីវិតនៅប្រទេសអេស្ប៉ាញ។

កេរ្តិ៍ឈ្មោះរបស់គេចាប់ផ្ដើមចែងចាំងបន្ទាប់ពីគេបានលេងឱ្យក្លឹប Borussia Dortmund រយៈពេល២ឆ្នាំក្នុងល័ក្ខខណ្ឌខ្ចីជើង។ ក្រោយមករូបគេបានទៅលេងឱ្យក្លិប Inter Milan ក្នុងតម្លៃខ្លួន៣៥លានផោន ហើយគេបានជួយឱ្យក្លឹបមួយឈ្នះពានជើងឯកនៅក្នុងរដូវកាលដំបូងដែលឡេបានបង្ហាញខ្លួន។ ខណៈដែលអាជីពកំពុងតែរុងរឿង កាលពីឆ្នាំ២០១៨ កីឡាកររូបនេះក៏បានជួបជាមួយនឹងឧត្តមភរិយាដ៏ស្រស់សោភារបស់គេនៅប្រទេសបារាំង។
Hiba Abouk គឺជានារីដែលត្រូវបានគេចាត់ទុកថាជាតារាសម្ដែងមានសម្រស់ស្រស់ស្អាតបំផុត។ តារាសម្ដែង សាធារណរដ្ឋទុយនីស៊ី សញ្ជាតិដើមលីប៊ីរូបនេះ ក៏កើតនៅក្នុងទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញដូចគ្នាដែរ។ ក្រោយស្គាល់គ្នាបាន២ឆ្នាំ អ្នកទាំងពីរបានសម្រេចចិត្តរៀបការជាមួយគ្នានៅឆ្នាំ២០២០។
បច្ចុប្បន្នតារាបាល់ទាត់រូបនេះមានវ័យ២៤ឆ្នាំ ចំណែកភរិយាមានអាយុ៣៦ឆ្នាំ អ្នកទាំងពីរមានកូនប្រុស២នាក់ ម្នាក់កើតនៅឆ្នាំ២០២០និងម្នាក់ទៀតកើតនៅឆ្នាំ២០២២។ នៅពេលជួបស្គាល់គ្នាដំបូង Hiba Abouk គឺជាតារាដែលមានឈ្មោះបោះសំឡេងល្បីល្បាញរួចស្រេចទៅហើយ ដោយនាងបានសម្ដែងនៅក្នុងរឿងភាគជាច្រើន។
ស្នេហារបស់អ្នកទាំងពីររីកស្រស់បំពងទៅបានដោយសារតែការកើតសរសើរនិងគោរពចំពោះគ្នា។ សម្រាប់គូស្នេហ៍ដ៏មានឥទ្ធិពលនេះគឺប្រៀបដូចជានិមិត្តរូបមួយតំណាងឱ្យវប្បធម៌របស់អារ៉ាប់ផងដែរ។
ស្នេហាដែលត្រូវបានពិសោធដោយរយៈចំណាយរវាងការធ្វើដំណើរដ៏វែងឆ្ងាយឆ្លងកាត់អ៊ឺរ៉ុបដោយសារតែ Hakimi លេងឱ្យក្លិបនៅអាល្លឺម៉ង់ បានបញ្ចប់នៅពេល Abouk បានប្ដូរទីតាំងមករស់នៅទីក្រុង Dortmund។

សព្វថ្ងៃអ្នកទាំងពីរកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយគ្នានៅទីក្រុងបារីស ជាកន្លែងដែលគេបានស្គាល់ភរិយា និងកំពុងតែលេងជាមួយនឹងមិត្តសម្លាញ់របស់គេកីឡការជម្រើសជាតិបារាំង Kylian Mbappe។
ទោះជារបូតឱកាសកាន់ពានបាល់ទាត់ពិភពលោក World Cup នៅ កាតា ប៉ុន្តែបុរសកូន២រូបនេះ ក៏នៅត្រូវបានគេចាត់ទុកថាជា Hero មួយរូបដែលជួយឱ្យក្រុមជម្រើសជាតិម៉ារុកបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្ររបស់ខ្លួន។
ប្រភព៖ Dailystar

