ខេត្តកំពង់ស្ពឺ៖ ទារកតូចមួយត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញស្លាប់នៅក្បែរផ្លូវក្រាលកៅស៊ូមួយខ្សែ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូលេខ១៤៣ ស្ថិតនៅក្នុងភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមមន្តីនគរបាលបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញទារកដែលគេរំលូតចោលនៅតាមផ្លូវ ទើបរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះពិនិត្យឃើញថា ទារកបានស្លាប់បាត់ទៅហើយ នៅក្នុងស្រោមថែមទៀតផង ។ក្រោយពិនិត្យរួចរាល់សមត្ថកិច្ច បានវិចខ្ចប់ទារកនោះយកទៅកប់នៅក្បែរនោះតែម្តងទៅ ។

តាមប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុនាំគ្នាពោលពាក្យថា ចុះហេតុអ្វីក៏ម្តាយដាច់ចិត្ត ដាច់ធម៌មេត្តា ធ្វើបាបកូនខ្លួនឯងបែបនេះ ។ បើឃើញសភាពកូនបែបនេះ ម្តាយក៏អាចព្រឈមនឹងគ្រោះថ្នាក់ដែរ ដោយសារតែទារកនោះ ធំហើយអាចជិតគ្រប់ខែ ជិតសម្រាលថែមទៀតផង ៕

អត្ថបទ៖ សង្គម

Share.