ស្រុកព្រៃនប់៖ កម្លាំងនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន ១ករណីឃាត់ខ្លួនជនសង្ស័យ​ចំនួន៤នាក់ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតត្រង់ចំនុចថ្មដំរី ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រតិបត្តិការណ៍នេះ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះ សីហនុ ទើបនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២២ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់។

ជនសង្ស័យទាំង៤នាក់ ៖ ទី១.ឈ្មោះ ជូ មឿន ភេទប្រុស  អាយុ៤១ ឆ្នាំមុខរបរ កសិករ មានទីលំនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២.ឈ្មោះ ម៉ាត់ ម៉ាន ភេទប្រុស អាយុ៤១ ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៣.ឈ្មោះ ជា សុផារ៉ា ភេទប្រុស ភេទប្រុស អាយុ៣០ ឆ្នាំមុខរបរ ជាងផ្សាដែក មានទីលំនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ ៤.ឈ្មោះ ទ្រី រ៉ូណា ហៅឆ្មា ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងដកហូតវត្ថុតាងរួមមាន៖  ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៣កញ្ចប់។ ទូរស័ព្ទដៃចំនួន ០៤គ្រឿង ជញ្ជីងថ្លឹងចំនួន ០១គ្រឿង ត្រូវបានកម្លាំងជំនាញបញ្ជូននឹងរៀបចំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ ព្រះសីហនុ

Share.